​អាជ្ញាធរ​ចុះ​កាត់​ស្លាក​យីហោ​ដែល​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​

284
ចែករម្លែក
  • 3.5K
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌដង្កោ​បានចេញ​ប្រតិបត្តិ​ការរំដោះ​ចិញ្ចើមផ្លូវ​សាធារណៈ​បន្ទាប់ពី​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​រុះរើ​ចំនួន​២​លើក​។​រហូតដល់​ធ្វើការ​វាស់វែង​កំណត់​ទីតាំង​ឱ្យ​លក់ដូរ​ចៀសវាង​ការរំលោភបំពាន​ចំណីផ្លូវ​សាធារណៈ​។​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ព្រម​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ឡើយ ។​

​មន្ត្រី​បានឱ្យដឹងថា​រយៈពេល​២​ថ្ងៃ​មកហើយ​គឺ​ថ្ងៃទី​១៣​និង​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​អាជ្ញាធរ​ខណ្ឌដង្កោ ចុះ​រុះរើ​កាត់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្លាក​យីហោ​សំ​យ៉ាប​និង​សម្ភារៈ​ដាក់តាំង​អាណាធិបតេយ្យ និង​រំលោភ​ចំណីផ្លូវ​សាធារណៈ​។

​ការធ្វើ​បែបនេះ​ដោយសារតែ​អាជ្ញាធរ​ខណ្ឌដង្កោ​បានចេញ​សេចក្តីជូនដំណឹង​ឱ្យ​រុះរើ ចំនួន ២​លើក រហូតដល់​ធ្វើការ​វាស់វែង​កំណត់​ទីតាំង​ឱ្យ​លក់ដូរ ចៀសវាង​ការរំលោភបំពាន​ចំណីផ្លូវ​សាធារណៈ ។ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ព្រម អនុវត្តតាម​ការណែនាំ​របស់​អាជ្ញាធរ ទើប​រដ្ឋបាល​ខណ្ឌដង្កោ​ចាត់វិធានការ​រដ្ឋបាល​បែបនេះ ៕S/​