​អាជ្ញាធរ​ចុះ​កំណត់​វាស់​ទំហំ​ផ្លូវ​២០k​ខណ្ឌ​ពោធិ៍​សែន​ជ័យ

482
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​អាជ្ញាធរ​សង្កាត់​ខណ្ឌ​ភូមិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​វាស់​កំណត់​ទំ​ហំផ្លូវ​លេខ​២០k​នៅត្រង់ចំណុច​ក្រុម​៨ ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ ។
​ដោយបាន​ការអនុញ្ញាត​ពី​លោក​ហែម​ដា​រិ​ទ្ធិ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​លោក​សេង​គន្ធ​អភិបាលរង​លោក​នាង​សុ​ផា​រី​នាយករង​រដ្ឋបាល​ខណ្ឌ​លោក​ម៉ាលី​ពិសិដ្ឋ​ចៅសង្កាត់​កា​កាប​ទី​២​លោក​ឡុង​ណា​រ៉ា​ចៅសង្កាត់រង​ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ការិយាល័យ​ភូមិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ចុះ​ធ្វើការ​វាស់វែង​កំណត់​ទំ​ហំប្រឡាយ​ដាក់លូ​បង្ហូរទឹក​ជាប់​ផ្លូវ​លេខ ២០k ផ្នែក​ខាងលិច ដើម្បី​រក​ទំ​ហំ ទទឹង និង​បណ្តោយ​បាញ់​គំនូស ជូន​ជា​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​សង់​លំនៅដ្ឋាន​លើ​ប្រឡាយ និង​លូបង្ហូរទឹក ឲ្យ​រុះ​រើចេញ ។

ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​មន្ត្រី​សាធារណៈការ រាជធានី​ភ្នំពេញ ចុះ​អនុវត្តន៍​ការងារ ត្រង់ចំណុច​ភ្ជាប់​ពី​ផ្លូវ​៦៨k ឆ្ពោះទៅ​ចំណុចប្រសព្វ​កែង​ផ្លូវ​មកពី​ភូមិ​ក្បាលដំរី​២ ចន្លោះ​ក្រុម​៨ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​អាជ្ញាធរ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ណ៍​នៅពេល​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​កាយ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ដើម្បី​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​រុះរើ​ឲ្យ​បាន​មុន​អាជ្ញាធរ​ចុះ​អនុវត្ត​។​មិនត្រូវ​សង់ លុប​ចាក់ដី​បំពាន​ដី​ចំណី​ប្រឡាយ​បង្ហូរទឹក​សាងសង់​លើ​ចិញ្ចើមផ្លូវ​ដាក់តាំង​លក់ដូរ​ជាដើម​បើ​មិន​គោរព​តាម​គោល​ការ​ច្បាប់​កម្លាំង​មាន​សមត្ថកិច្ច​និង​រុះ​រើចេញ​ភ្លាម​ដើម្បី​សណ្ដាប់ធ្នាប់​ល្អ​បរិស្ថាន​ស្អាត​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប​៕S/​

#