​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សំណង់​អគារ​ធនា​គារវឌ្ឍន​:​បន្ទាប់ពី​មានការ​រិះ​គន់​

393
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កាលពី​រសៀល​ថ្ងៃទី​៥​ខែកក្កដា​​ ឆ្នាំ​២០១៩​ លោក​អៀង ​វុ​ធ​ អភិបាលរង​ខេត្តកំពង់ឆ្នាំង​​ ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ក្រុង​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​ធនាគារ​វឌ្ឍនៈ​ប​ន្ទា​ប់​ពី​មានការ​រិះ​គន់​ចំពោះ​ការដ្ឋាន​សំណង់​មួយ​នេះ​បានធ្វើ​ការចាក់​បង្ហៀរ​បេតុង​ដី​លើ​គម្រប​លូ​(JICA)​និង​បង្ហូរទឹក​ចេញពី​ការដ្ឋាន​មកលើ​ផ្លូវ​។

នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ​ ក្រុមការងារ​បានកំណត់​ឱ្យ​ម្ចាស់​ការដ្ឋាន​សម្អាត​បេតុង​ដី​លើ​គម្រប់​លូ​ឱ្យ​ស្អាត​ដូចដើម​និង​បញ្ឈប់​ការបង្ហូរ​ទឹក​ងូត​មកលើ​ផ្លូវ​ជា​បន្តទៀត​។​ម្ចាស់​ការដ្ឋាន​បាន​យល់ព្រម​ធ្វើតាម​នូវ​អ្វីដែល​ក្រុមការងារ បានកំណត់ ដោយ​ចាប់ផ្តើម​អនុវត្ត​ន៍ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ​តទៅ​៕S/​Ha