​អាជ្ញាធរ​ចុះ​ពិនិត្យ​ទឹកស្ទឹង​សង្កែ​ដែល​ជ្រៀបចូល​ក្នុង​ក្រុង​បាត់ដំបង​និង​ច្រក​ដី​ទប់ស្កាត់​

153
ចែករម្លែក

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​លោកស្នងការ​នគរបាល​ខេត្ត​និង​អាជ្ញាធរ​ក្រុង​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ចុះ​ពិនិត្យ​ទិដ្ឋភាព​នៃ​ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​ដែល​កំពុង​ហូរ​ជ្រៀបចូល​នៅតាម​ចំណុច​ខ្លះ​នៃ​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​ក្នុងនោះ​កងកម្លាំង​បានរួម​គ្នា​កើប​ជញ្ជូន​ដី​ច្រកចូល​ក្នុងកា​រ៉ុង​និង​យកទៅដាក់​បំពេញ​នៅ​ចំណុច​មួយចំនួន​ដែល​កំពុងមាន​ទឹក​ជ្រាបចូល​នោះ​ចាប់តាំងពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​។​
​លោក​ផេង​សិទ្ធី​អភិបាលក្រុង​បានឱ្យដឹងថា​រហូតមក​ដល់ពេលនេះ​ស្ថានភាព​កំពស់​ទឹក​ក្នុង​ដងស្ទឹង​សង្កែ​ហាក់​មាន​សភាព​ស្រក​ចុះ​ជាង​ពេលមុន​បន្តិច​។​ប៉ុន្តែ​ស្ថានភាព​លិចលង់​នៅ​ចំណុច​ភូមិ​ឃុំ​និង​សង្កាត់​ខ្លះ​ដែល​នៅ​ប្រប​ដងស្ទឹង​សង្កែ​ហាក់​មិនទាន់បាន​ថមថយ​ទាំងស្រុង​នៅឡើយ​ទេ​។​

​លោកស្នងការ​ខេត្ត​បាន​អំពាវនាវ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្តសកម្មភាព​ចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ទទួលរង​គ្រោះ​នេះ​ជា​បន្តទៀត​រហូត​ទ​ប៉​ស្កាត​ស្ថានភាព​នេះ​បាន​វិលត្រឡប់​ទៅរក​ស្ថានភាព​ដូចដើម​វិញ​៕S/

​រូប​ថ​តៈ​លោកស្នងការ​ខេត្ត​និង​លោក​អភិបាលក្រុង​ដឹកនាំ​កម្លាំង​ចុះ​មើល​ស្ថានភាព​ទឹក​កងកម្លាំង​កំពុង​ច្រក​ដី​ដើម្បី​ទប់ទឹក​កុំឱ្យ​ជ្រាបចូល​តាម​ភូមោ​