​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​តាម​ដងផ្លូវ​

356
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩​រដ្ឋបាល​ខណ្ឌ​បាន​បន្ត​អនុវត្ត​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​និង​អនាម័យ​សាធារណៈ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩៦(​មុខ​សាលាសង្កាត់​ក្រាំងធ្នង់​)​ក្នុង​សង្កាត់​ក្រាំងធ្នង់​
​ខណ្ឌ​សែន​សុខ​។​
​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​និង​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ការដាក់​តាំង​លក់ទំនិញ សម្ភារៈ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​បង្ករ​ភាពអនាធិបតេយ្យ ប៉ៈ​ពាល់​សណ្តាប់ធ្នាប់ និង​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​។​

ជាមួយនេះ​រដ្ឋបាល​ខណ្ឌ​សែន​សុខ​សូម​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលរ​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំងអស់ មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និង​បរិស្ថាន​អោយ​បានល្អ​ស្អាត ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​៕S/​