​អាជ្ញាធរ​ចែក​ម៉ាស់​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ស្វាយប៉ាក​ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ជំងឺ​កូ​វីដ​១៩

65
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្វាយប៉ាក​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ថ្មី​គឺ​ជំងឺ​កូ​វីដ​១៩​ដែល​ទើបនឹង​ទទួលបាន​ពី​សប្បុរសជន​នានា​ការចែក​ធ្វើឡើង​នៅ​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​។​

ប្រជាពលរដ្ឋ​គ្រប់​ខ្នង​ផ្ទះ​ដែល​រស់នៅ​សហគមន៍​អភិវឌ្ឍន៍​ថ្មី​និង​សហគមន៍​ផ្សេងៗ​ទៀត​បានទទួល​ម៉ាស់​ស្ទើរ​គ្រប់គ្នា​ដោយ​គ្មាន​ចំណាយ​ថវិកា​ដើម្បី​ពាក់​ការពារ​បង្ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ពី​សប្បុរសជន​នានា​។​តាមរយៈ​លោក​ប្រាជ្ញ​សីហា​និង​លោករ​ស់គា​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្វាយប៉ាក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​។​

​ក្នុង​យុទ្ធនាការ​នេះ​លោក​ប្រាជ្ញ​សីហា​ក្រៅពី​ចែក​ម៉ាស់​ក៏បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ចូលរួម​ចលនា​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នូវ​ទូទាំង​ពិភពលោក​តាម​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ស្របតាម​ស្មារតី នៃ​សារាចរ​ណែនាំ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សូមជម្រាបថា​ប្រជាពលរដ្ឋ​បានទទួល​ការណែនាំ​ពី​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដើម្បី​ថែ​សុខភាព​ដូចជា​លាងដៃ​នឹង​សាប៊ូ​ឬ​ទឹក​អាកុល​ឲ្យ​បាន​ញឹកញាប់​រក្សា​គម្លាត​ពីគ្នា​ប្ដូរ​ពី​ការស្វាគមន៍​ចាប់ដៃ​មកជា​សំពះ​ស្វាគមន៍​គ្នា​វិញ​ជាដើម ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ ៕S/​