​អាជ្ញាធរ​ជាតិ​អប្សរា​តាំង​ពិ​ព័រ​ណ៌​សាធារណៈ​អំពី​សកម្មភាព​និង​សមិទ្ធផល​២៥​ឆ្នាំ​

489

​ដោយ​គូលែន​/​សៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​រួម​និង​ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ​បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៌​បង្ហាញ​សកម្មភាព​ការងារ និង​សមិទ្ធផល​នានា​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ​ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ​។​ពិ​ព័រ​ណ៌​នេះ​ធ្វើឡើង​រយៈពេល​១៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៨​វិច្ឆិកា​ដល់​ថ្ងៃទី​១២​ធ្នូ​ឆ្នាំ​២០១៨​នៅ​បរិវេណ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ​ឬ​ក្រោយ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។​

​ពិ​ព័រ​ណ៌​ជា​សាធារណៈ​នេះ​បានចាប់ផ្តើម​នៅ​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្ដរជាតិ​ជាច្រើន​ចូលរួម​ទស្សនា​ហើយ​ពួកគេ​បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ទៅនឹង​សកម្មភាព​នានា​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល ២៥​ឆ្នាំ​មកនេះ​។​

ផ្ទាំង​រូបភាព​ធំៗ​ជុំវិញ​សកម្មភាព​ការងារ​របស់​ស្ថាប័ន​ដែល​ចូលរួម​ជួយ​ផ្នែក​បេតិកភណ្ឌ​នៃ​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ផ្តិត និង​សរសេរ​សង្ខេប​ជុំវិញ​ការងារ​ទាំងនោះ​។ ទស្សនិកជន អាច​ចូលរួម​ទស្សនា​ពិ​ព័រ​ណ៌​រូបភាព​ទាំងនេះ​ដោយ​សេរី​។​

​គួរ​បញ្ជាក់ថា​គោលបំណង​នៃ​ការតាំង​ពិ​ព័រ​ណ៌​នេះ​គឺ​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​និង​យល់ដឹង​ជា​សាធារណៈ​អំពី​សកម្មភាព​និង​សមិទ្ធផល​សំខាន់ៗ​របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គ​រលើ​គម្រោង​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​រយៈពេល​២៥​ឆ្នាំកន្លងមក​ដល់​សិស្សានុសិស្ស និ​សិ​ត្ស សាធារណជន និង​ភ្ញៀវទេសចរ​គ្រប់​ប្រភេទ​៕S/
អាជ្ញាធរជាតិអប្សរាតាំងពិព័រណ៌សាធារណៈ(wrapped)