​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​គម្រោង​ផ្សេងៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​

290
ចែករម្លែក
  • 10
    Shares

ដោយ​៖​បាយ័ន​/​សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក​សាស្ត្រ​ចា​រ្យ Azedine Beschaouch អគ្គលេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​គម្រោង​កែលម្អ​ផ្លូវ​ជុំវិញ​ប្រាសាទ​បា​យ័ន្ត ផ្លូវ​មុខ​ប្រាសាទ​សួ​ព្រ័ត និង​ការរៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​នៅ​ប្រាសាទអង្គរវត្ត​។​

ដំណើរ​ចុះ​ពិនិត្យ​នេះ ក្នុង​បំណង​ស្វែងយល់​បន្ថែម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​រាល់​គម្រោង​ខាងលើ ជាពិសេស​ទទួលបាន​នូវ​អនុសាសន៍​ស្ថាបនា​ផ្សេងៗ​ដើម្បីឱ្យ​ស្របតាម​តម្រូវការ​ជាក់ស្តែង និង​គោលការណ៍​ជា​ធរមាន​ស្តីពី​ការអភិរក្ស​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​៕S/