​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ទប់ស្កាត់​ករណី​លួច​ចាក់ដី​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​

433
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​÷​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ទប់ស្កាត់​ករណី​លួច​ចាក់ដី​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​។​ក្រុមការងារ​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ទប់ស្កាត់​សកម្មភាព​លួច​ចាក់ដី​ខុសច្បាប់​មួយកន្លែង​នៅ​ទីតាំង​ដី​ឡូ​តិ៍​មួយកន្លែង​ស្ថិតនៅ​ខាងជើង​ទួល​សេរី ក្នុងភូមិ​សាស្ដ្រ ភូមិ​វាល សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប​។​

​ក្នុង​ប្រតិបត្តិការ​នេះដែរ​ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ធ្លាប់បាន​ចុះ​ធ្វើ​កំណត់ហេតុ​និង​កិច្ចសន្យា​ស្វែងរក​ម្ចាស់​ដី​ម្ដង​រួម​មកហើយ​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​។​ប៉ុន្តែ​រក​មិនឃើញ​ម្ចាស់​ហើយ​រហូតមក​ដល់ពេលនេះ​ម្ចាស់​ដី​ខាងលើ​នៅ​បន្តសកម្មភាព​លួច​ចាក់ដី​ដដែល​។​

សកម្មភាព​លួច​ចាក់ដី​នេះ​គឺ​ធ្វើ​នៅ​ពេលយប់​ដែលមាន​ចំនួន​១៥​ឡាន​នៅ​ទីតាំង​ដី​ឡូ​តិ៍​ត្រង់ចំណុច​ខាងជើង​ទួល​សេរី​ប្រហែល​៧០​ម៉ែត្រ​ជាប់​នឹង​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ខាងកើត (​ផ្លូវ​វាង​រមណីយ​ដ្នា​ន​អង្គរ​ខាងលិច​)​។​

​គួរបញ្ជាក់​ថា​ករណី​ចាត់​ដី​ក្នុង​តំបន់​បុរាណ​ដ្ឋា​ន​នេះ​គឺជា​ការរំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​នៃ​មរតក​វប្បធម៌​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ការណ៍​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​យោគយល់​ឡើយ​៕S/

​រូបភាព​÷ អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ទប់ស្កាត់​ករណី​លួច​ចាក់ដី​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​៕​បាយ័ន​