​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ថែទាំ​ផ្លូវ​ជាប្រចាំ​តាម​ដងផ្លូវ​វិបុល​បញ្ញា​សុខ​អាន​

148
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​បង្ការ​ការខូចខាត​ដែល​បណ្តាលមកពី​ក្រឡុក​។​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​ក្រុមការងារ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​កែលម្អ​លើ​កំណាត់​ផ្លូវ​វិបុល​បញ្ញា​សុខ​អាន​។

ចំពោះ​ការអនុវត្ត​នៃ​ការជួសជុល​នេះ​ក្រុមការងារ​បាន​បោសសម្អាត​យក​កំណ​កដី​ដោយ​លុប​នូវ​កម្ទេច​ច​ថ្ម​ល្អិត​ជំនួស​និង​បុក​បង្ហាប់​ក្រឡុក​តូចធំ​ដែលមាន​នៅតាម​បណ្តោយ​ផ្លូវ​ជៀសវាង​មានទឹក​ដក់​ដែល​អាច​បណ្តាលឱ្យ​ផ្លូវ​ខូចខាត​បន្ថែមទៀត​។​សូម​បញ្ជាក់ដែរថា​កំណាត់​ផ្លូវ​វិបុល​បញ្ញា​សុខ​អាន​ចាប់ពី​រង្វង់​មូល​អប្សរា​រហូតដល់​ផ្លូវជាតិ​លេខ​៦​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​ជួសជុល​កែលម្អ​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩​ខាងមុខ​៕S/