​អាជ្ញាធរ​ជាតិ​អប្សរា​ដំណើរ​ការដាំ​ស្មៅ​នៅមុខ​ប្រាសាទអង្គរវត្ត​

303
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្ដរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ឈូសឆាយដី​រៀបចំ​ដាំ​ស្មៅ​នៅ​ទីតាំង​អតីត​ចំណតរថយន្ត​បណ្តោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត​។​ក្នុង​គោលបំណង​បង្កើន​ទេសភាព​បៃតង​និង​សោភ័ណភាព​ស្រស់បំព្រង​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

​តាម​ផែនការ​នៃ​គម្រោង​ការរៀបចំ​នាពេល​នេះ​គឺមាន​ទាំង​ការដាំ​ស្មៅ​និង​ប្រភេទ​ដើមឈើ​ដើម្បី​លម្អ​បរិវេណ​នោះ​ផងដែរ​។​ក្នុងនោះ​នឹងមាន​ការដាំ​ស្មៅ​ចំនួន​៩​ពាន់​ម៉ែត្រការ៉េ​ដាំ​ដើម​ក្រ​វ៉ាន់​ព័ទ្ធជុំវិញ​៣០០​ដើម និង​ឈើ​ធ្នង់​៦០​ដើម​។​

សូមបញ្ជាក់ថា​ទីតាំង​អតីត​ចំណត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត​ត្រូវបាន​បញ្ឈប់​នូវ​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​។​ដោយ​តម្រូវឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​រៀបចំ​រួចរាល់​ដែល​ស្ថិតនៅ​ផ្នែក​ខាងត្បូង​ឈៀង​ខាងលិច និង​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ទីតាំង​ចាស់​៕S/

​ ​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​ដំណើរ​ការដាំ​ស្មៅ​នៅមុខ​ប្រាសាទអង្គរវត្ត​(​អប្សរា​)​