​អាជ្ញាធរ​ជាតិ​អប្សរា​បើក​កិច្ចប្រជុំ​សវនកម្ម​ផ្ទៃក្នុង​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​

161
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ថ្ងៃ​ទី​១៨​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៩​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​កិច្ចប្រជុំ​សវនកម្ម​ផ្ទៃក្នុង​គ្រប់​នាយកដ្ឋាន និង​អង្គភាព​ចំណុះ ។​កិច្ចប្រជុំ​នេះ​ដើម្បី​បញ្ជា​ក់នូវ​ភាព​អនុលោម​ជាប្រចាំ​នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​តាម​តម្រូវការ​នៃ​ស្តង់ដារ ISO-14001:2015 នៅក្នុង​រយៈពេល​នៃ​ការអនុវត្ត​បន្ត​ពី​សវនកម្ម​ឆ្នាំមុន​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​សុខ​លក្ខិណា​ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា​និង​ជា​ប្រធាន​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន​-​អង្គរ​តំណាង​លោក​បណ្ឌិត​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​រួមទាំង​ថ្នាក់ដឹកនាំ​គ្រប់​នាយកដ្ឋាន​និង​អ្នកជំរុញ​ការងារ​បរិស្ថាន​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា​ចូលរួម​។​
​លោក​អ៊ុន​មណី​នី​តា​ប្រធាន​សវន​ករ​នៃ​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​បាន​លើក​នូវ​បទដ្ឋាន​នៃ​ការធ្វើ​សវនកម្ម​នៅពេលនេះ​ថា​ធ្វើឡើង​ផ្អែកលើ​កត្តា​ពិនិត្យ​សៀវភៅ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ពិនិត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​គ្រប់គ្រង​តាម​នាយកដ្ឋាន​នីមួយៗ លទ្ធផល​ពី​សវនកម្ម​លើក​មុន និង​លទ្ធផល​នៃ​ការ​ពិនិត្យឡើងវិញ​នៃ​ថ្នាក់ដឹកនាំ​។​

​លោក​បាន​បញ្ជាក់ថា​នៅ​ឆ្នាំនេះ​កម្មវិធី​សវន​ករ​នៃ​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ​បាន​បន្ថែម​២​ចំណុច​ទៀត​សម្ភាសន៍​ជាមួយ​បុគ្គលិក​ជំនាញ​និង​ពលករ​តាម​ការដ្ឋាន​និង​ចុះ​ពិនិត្យ​ជាក់ស្តែង​តាម​គោលដៅ​ការងារ​របស់​នាយកដ្ឋាន​។​លោក​បន្តថា​ការវាយតម្លៃ​មាន​៣​ប្រភេទ​គឺ​ភាពមិន​អនុលោម​ចំណុច​តាម​អ​ង្គេ​ត និង​ចំណុច​ប្រសើរ​។​

​លោក​សុខ​លក្ខិណា​មានប្រសាសន៍ថា​អ្វីៗ​ដែលមាន​ការវិវត្ត​ទៅមុខ​បាន​ដោយសារ​ការ​អនុវត្តតាម​គោលការណ៍​នៃ​សវន​ករ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន Japan Quality Assurance(JQA)​។​
​លោក​បន្តថា​ការវាយតម្លៃ​ដែលជា​គំរូ​យើង​ត្រូវ​ហ៊ាន​សរសើរ​ក្នុងរ​កណី​រកឃើញ​ការអនុវត្ត​ការងារ​បរិស្ថាន​បានល្អ​ហើយ​វាយតម្លៃ​ក្នុង​ភាពមិន​អនុលោម​ចំពោះរ​កណី​ធ្វើ​មិនបាន​ត្រឹមត្រូវ​និង​ចំណុច​តាម​អ​ង្គេ​ត ក្នុងករណី​វាយតម្លៃ​រកឃើញ​មាន​ភាពខ្វះខាត​តិចតួច​។​

​លោក​បញ្ជាក់ថា​សវ​នក​រ​នៅ​ចុងខែ​កុម្ភៈ​នា​ឆ្នាំ​២០២០​ខាង​មុខជា​ឆ្នាំ​ទី​២​នៃ​ការវាយតម្លៃ​សុពលភាព​ស្តង់ដារ ISO-14001:2015 សវន​ករ អ្នកជំរុញ​ការងារ​បរិស្ថាន​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​ជួយ​សហការ និង​អនុវត្ត​ឱ្យបាន​គ្រប់​ចំណុច​មុននឹង​ស្ថាប័ន​JQA​ចុះមក​វាយតម្លៃ​។​លើសពីនេះ​លោក​ក៏បានផ្តល់​អនុសាសន៍​ដ​ល់ស​វន​ករ​ទាំងអស់​ត្រូវខិតខំ​រៀនសូត្រ​អំពី​ការធ្វើ​សវន​ករ​ឱ្យបាន​ច្បាស់លាស់​នាពេល​អនាគត នឹងត្រូវ​ផ្លាស់ប្តូរ​ប្រធាន​សវន​ករ​ជា​រៀងរាល់ឆ្នាំ​ម្តង​៕S/

​រូបភាព​÷ អាជ្ញាធរ​ជាតិ​អប្សរា​បើក​កិច្ចប្រជុំ​សវនកម្ម​ផ្ទៃក្នុង​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ ISO-14001:2015 ដើម្បី​តាមដាន​ភាព​អនុលោម​ជាប្រចាំ​នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​៕ បាយ័ន​