​អាជ្ញាធរ​ជាតិ​អប្សរា​នឹងដាក់​តាំង​បង្ហាញ​សមិទ្ធផល​ដែល​សម្រេចបាន​រយៈពេល​២៥​ឆ្នាំ​

116
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាប​៖​អាជ្ញាធរ​ជាតិ​អប្សរា​នឹងដាក់​តាំង​បង្ហាញ​សមិទ្ធផល​របស់ខ្លួន​ដែល​សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​ដល់​មហាជន​នៅ​ទីតាំង​ចំនួន​ពីរ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ឡុង​កុសល​បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​នៅមុខ​ប្រាសាទ​អង្គ​រថា​អាជ្ញាធរ​អប្សរា​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​ពី​ការអនុវត្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។

​ចំពោះ​ទីតាំង​ដែល​ត្រូវដាក់​បង្ហាញ​មាន​ចំនួន​ពីរ​ទី​១​នៅមុខ​ប្រាសាទអង្គរវត្ត​និង​ទី​២​នៅ​បរិវេណ​ព្រលាន​ជល់​ដំរី ដែល​ធ្វើឡើង​ចំនួន​ប្រាំពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥​ដល់​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​។ លោក​បាន លើ​កឡើ​ទៀតថា​ក្នុង​រយៈពេល​២៥​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដែល​រួមមាន​ការងារ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការស្តារ ។​

ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណសម័យ​អង្គរ​ការជួស​ជុល​និង​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូបវន្ត​នានា​ជាពិសេស​កិច្ចការ​សហគមន៍​ក្នុង​ក្រុង​/​ស្រុក​ទាំង​៥​នៃ​រមណីយដ្ឋាន​អង្គរ​។​ទាំងអស់នេះ​បាននិងកំពុង​ចូលរួមចំណែក​លើកកម្ពស់​ធ្វើឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ មានការ​ប្រែប្រួល​និង​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​

​ជាមួយគ្នា​នោះអាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ស្តង់​ផ្តល់ព័ត៌មាន​ដោយ​ដាក់​មន្ត្រី​ជំនាញ​នៅ​ប្រចាំ​ដើម្បី​ឆ្លើយ​សំណួរ​ទូទៅ​ស្តីពី​សមិទ្ធផល​បញ្ហា​ប្រឈម​និង​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​តំបន់​បេតិកភណ្ឌ​។​ក្រៅពី​អញ្ជើញ​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ឱ្យបាន​ច្រើន​កុះករ​អ្នកនាំពាក្យ​រូបនេះ​ក៍​បានបញ្ជាក់​ផងដែរ​ថា​ក្នុង​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​អប្សរា​នឹង​ប្រែក្លាយ​ទីធ្លា​មុខ​ប្រាសាទ​អង្គរ​ឱ្យទៅជា​សួន​ពណ៌​បៃតង​។

មានន័យថា​អ្នកលក់​ទាំងអស់​មិន​ថា​លក់​ជុំវិញ​មាត់​ត្រពាំង​សេស​ឬ​លក់​ចល័ត​នោះទេ​ត្រូវ​ប្តូរ​ទី​តាំ​ទៅ​កន្លែង​ថ្មី​ដែល​បានរៀបចំ​ទុក​ដោយ​អាជ្ញាធរ​អប្សរា​។​លោក​បញ្ជាក់ថា​ទាំងអស់នេះ​គឺ​ដើម្បី​លើកស្ទួយ​សោភ័ណភាព​រមណីយដ្ឋាន​បេតិកភណ្ឌ ក៏ដូចជា​ការទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ គ្រប់​ជាតិ​សាសន៍ សម្រាប់​ការ​ចូលមក​ទស្សនា​ប្រាង្គ​ប្រាសាទ​ផងដែរ​៕S/​