​អាជ្ញាធរ​ជាតិ​,​វិទ្យាស្ថាន​ស្រាវជ្រាវ​,​ប្រទេស​ហុង​គ្រី​ចុះ​អនុស្សារណៈ​ស្រាវជ្រាវ​ប្រាសាទ​នៅ​តំបន់​កោះ​កេរ​

156
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​អាជ្ញាធរ​ជាតិ​ព្រះវិហារ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​ហុង​គ្រី​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​នៅ​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​កោះ​កេរ ដែលមាន​រយៈពេល​៣​ឆ្នាំ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៥​នៃ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​(​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​)​។​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​សាលសន្និសីទ​អង្គរ​នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ភាគី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។​

​តំណាង​ដោយ​លោក​គឹម​សេ​តារា​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​ហុង​គ្រី​តំណាង​ដោយ​លោក​បណ្ឌិត​IstvanZelnik​ក្រោម​អធិបតីភាព​របស់លោក​ស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​សហប្រធាន​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​លោក​ZHOUJiagui​តំណាង​រដ្ឋាភិបាល​ចិន​និង​លោកស្រី Manika JAIN តំណាង​រដ្ឋាភិបាល​ឥណ្ឌា​។​

​សូម​បញ្ជាក់ដែរថា​គោលបំណង​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​រួមគ្នា​រវាង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​ហុង​គ្រី​។​គឺ​ផ្តោតទៅលើ​ការស្រាវជ្រាវ​នៅ​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​កោះ​កេរ​ដើម្បី​សិក្សា​អំពី​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ប្រាសាទ​សំណង់​ប្រាសាទ​និង​ហានិភ័យ​ដែល​ប្រាសាទកំពុង​ប្រឈម​។​

​តាមរយៈ​កិច្ច​ស្រាវជ្រាវ​រួមគ្នា​នេះដែរ​គឺជា​ជំហាន​ដំបូង​មុននឹង​ឈានដល់​ការអភិរក្ស​និង​ការជួសជុល​ប្រាសាទ​ឱ្យបាន​រួចផុត​ពី​ហា​នី​ភ័យ​ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការលើកតម្លៃ​ប្រាសាទបុរាណ​ក្នុង​ដែនដី​កោះ​កេរ​ឱ្យបាន​កាន់តែ​គង់វង្ស​៕S/​