​អាជ្ញាធរ​ជំរុញ​ក្រុមការងា​ចុះ​ឱ្យដល់​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​នូវ​ការ​សំណូមពរ​របស់​ពលរ​ដ្ឋ​

443
ចែករម្លែក

ស្វាយរៀង​៖​លោក​ម៉ែន​វិបុល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាន​ថ្លែង​ទៅកាន់​ក្រុមការងារ​បក្ស​និង​សមាជិក​សមាជិការ​គណ​បក្ស​នៅ​ស្រុក​កំពង់រោ​ទ៌​ដោយ​បានធ្វើ​ការណែនាំ​ដល់​លោក​ប្រធាន​ក្រុមការងារ​ថ្មី​និង​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់រោ​ទ៌​។​

ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ឱ្យបាន​ញឹកញាប់​បន្ថែមទៀត​ជាពិសេស​ក្តាប់​ឱ្យបាន​នូវ​ការខ្វះខាត​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​ហើយ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​មកលើ​គណបក្ស​កាន់​តែមាន​សំឡេង​ច្រើនឡើង​និង​ឈ្នះឆ្នោត​នៅ​គ្រប់​អាណត្តិ​។​

​ការ​ថ្លែង​ណែនាំ​របស់លោក​ម៉ែន​វិបុល​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​លោក​កឹង​ឃ​ន​ជា​ប្រធាន​ក្រុមការងារ​គណ​ប​បក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​កំពង់រោ​ទ៌​ខេត្តស្វាយរៀង​ជំនួស​លោក​គឹម​ធា​ដែល​ទទួល​ភារកិច្ច​ថ្មី​។​ពិធី​ប្រកាស​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​កំពង់រោ​ទ៌​ដែលមាន​ការចូលរួម​ពី​សមាជិក សមាជិការ​និង​ក្រុមការងារ​ចុះជួយ​ស្រុក​ជាច្រើនរូប​ផងដែរ​។​

​លោក​ម៉ែន​វិបុល​បាន​បន្តទៀតថា​ដើម្បី​កែសម្រួល​សមាសភាព​ក្រុមការងារ​បក្ស​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង​បានសម្រេច​ប្រគល់​ភារកិច្ច​អោយ​លោក​កឹង ឃ​ន​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់រោ​ទ៌​ជំនួស​លោក​គឹម ធា​ដែល​ទទួល​ភារកិច្ច​ថ្មី​។​

​លោក​ប្រធាន​គណបក្ស​ខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន​ក្រុមការងារ​ចាស់​និង​ក្រុមការងារ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ជូន​បក្ស​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​នោះបាន​ដោះស្រាយ​ទុក​លំបាក​ជូន​ពលរដ្ឋ​និង​សំណូមពរ​នានា​ធ្វើអោយ​មូលដ្ឋាន​ស្រុក​កំពង់​កំពង់រោ​ទ៌​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ផងដែរ​៕S/​