​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុក​វិញ​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​

362
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ហើយ​បញ្ជូន​ខ្លួន​ទៅ​ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​រួច​បញ្ជូន​ត្រឡប់មក​ស្រុកកំណើត​វិញ​។​ពិធី​ប្រគល់​និង​ទទួលបាន​ធ្វើឡើង​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បា​និយាយថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​បញ្ជូនមក​ស្រុក​វិញ​គឺមាន ឈ្មោៈ លយ កន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ឈ្មោះ​លយ​កន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧​កន្លងទៅនេះ​ពីបទ​ឆ្លងដែន​កាប់​ឈើ​។​

ចូល​តាម​ច្រក​អូរ​ស្វាយ​រួច​បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់តាំងពី​ពេល​នោះមក​រហូតដល់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ទើប​ដោះលែង​អោយមាន​សេរីភាព​វិញ​រួច​បញ្ជូនមក​ស្រុកកំណើត​វិញ​៕S/

​រូបភាព​: ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុក​វិញ​៕​បាយ័ន​