​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុក​វិញ​បន្ទាប់ពី​ជាប់គុក​មួយរយៈ​

195
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ប្រទេស​កម្ពុជា​នេះ​អាជ្ញាធរ​ថៃ​បានធ្វើការ​បញ្ជូន​ពលរ​ដ្ឋ​ខ្មែរ​ម្នាក់​មក​ប្រទេស​កម្ពុជា​វិញ​តាមរយៈ​ច្រក​អន្តរជាតិ​ជាំ​ស្រុក​នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អាជ្ញាធរ​កម្ពុជា​ក៏បាន​ឱ្យដឹងថា​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវបាន​ខាង​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​នេះ គឺធ្វើឡើង​បន្ទាប់ពី​រូបគេ​បាន​ជាប់ពន្ធនាគារ​មួយរយៈ​នៅឯ​ខេត្ត​ស៊ីសាកេត​ពីបទ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​កន្លង​។​

​សមត្ថកិច្ច​អាជ្ញាធរ​កម្ពុជា​ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា​ពលរដ្ឋ​ខ្មែរ​មួយ​រូបនេះ​មានឈ្មោះ​ហ៊ួ​ត​វេ​ង​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​ជុំ​ឃុំ​ត្រពាំង​ប្រិ​យ៍​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​បន្ទាប់ពី​ធ្វើការ​ទទួលយក​ឈ្មោះ​ហ៊ួ​ត​វេ​ង​មកវិញហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​អប់រំ​និង​បញ្ជូន​ឱ​រូបគេ​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​៕S/


#