​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

73
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។​ពិធី​ប្រគល់​និង​ទទួលបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជ​ស្រង​ល្នុ​ង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូន​មកវិញ​នោះ គឺមាន ឈ្មោះ ឡាំង លេង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ជន​ឈ្មោះ​ឡាំង​លេង​ត្រូវ​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៧​កន្លងទៅនេះ​ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ដោយ​ចូល​តាម​ច្រក​តាថាវ​ហើយ​បញ្ជូន​ច្លួ​ន​យកទៅដាក់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់ពីពេលនោះ​មករ​ហូត​ដល់​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​នេះ​ទើប​ដោះលែង​៕S/