​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រួច​ទោស​៣​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​

1093
ចែករម្លែក

​ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​រួចផុត​ទោស​ចំនួន​៣​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​។​សមត្ថកិច្ច​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំ​៣​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មានឈ្មោះ ១.​ឈ្មោះ ស៊ូ ព្រែក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់វែង ស្រុក​អ​ន្ល់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

២.​ឈ្មោះ​គង់​រិ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​មរតក​តេ​ជោ​ឃុំ​កណ្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​៣.​ឈ្មោះ​មឿ​ន​ទិ​ត្យ​ភេទ​ប្រុស​អាយុ​៣៧​រស់នៅ​ភូមិ​មរតក​តេ​ជោ​ឃុំ​កណ្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហា​។​ហើយ​អ្នក​ទាំង​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៤.​ខែមករា​.​ឆ្នាំ​២០១៧ ឆ្លង​ព្រំដែន​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ច្រក​តា​សឹម​ខេត្តព្រះវិហារ ជាប់គុក​នៅ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​៕S/​

#