​អាជ្ញាធរ​ថៃ​ប្រគល់​ពលរដ្ឋ​ខ្មែរ​៤​នាក់មក​ប្រទេស​ខ្លួន​វិញ​ក្រោយ​ជាប់ទោស​២​ឆ្នាំ​ក្នុង​ទឹកដី​គេ​

334
ចែករម្លែក
  • 13
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​ថៃ​បានប្រគល់​ពលរដ្ឋ​ខ្មែរ​៤​នាក់មក​ប្រទេស​ខ្លួន​វិញ​ក្រោយ​ជាប់ទោស​២​ឆ្នាំ​ក្នុង​ទឹកដី​គេ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​ប្រណីត​។​ការប្រគល់​ខ្លួន​ពលរដ្ឋ​នៅ​មាត់ច្រក​តំបន់​អានសេះ ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ខ្លួន​ពលរដ្ឋ​ខ្មែរ​៤​នាក់​ដែល​ជាប់​ឃុំឃាំង​ក្នុង​ខេត្ត​អ៊ូ​ប៊ុន​មកឱ្យ​លោក​អនុសេនីយ៍ឯក​អ៊ុយ​ស៊ីថា​អនុប្រធាន​ក្រុម​ទំនាក់ទំនង ច្រក​តំបន់​អានសេះ​។​

លោក ឱ សេង បានឱ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧ ក្នុងភូមិ​សាស្ត្រ ស្រុក​ណាំ​យឺន ខេត្ត​អ៊ូ​ប៊ុន ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ តាម​ច្រក​មុំ​៣​។​

​លោក​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៤​នេះ ទី​១៖ ឈ្មោះ សួន សៀន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២៖ ឈ្មោះ ឌិន ថេ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំងពីរ​នេះ រស់នៅ​ភូមិ​រលំ​ថ្ម ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

ទី​៣៖ ឈ្មោះ តុ​ប ហៃ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ទី​៤៖ ឈ្មោះ ពៅ ភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕S/​