​អាជ្ញាធរ​ធ្វើ​ជំរឿន​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​

791
ចែករម្លែក

ដោយៈ​សេង​ឃួន​/​ខេត្តក្រចេះ​៖​អាជ្ញាធរខេត្ត​និង​ព​ន្លឿ​ន​ការធ្វើជំរឿន​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ជា​ក្រុមអ្នកតវ៉ា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេមត់​ឲ្យ​បាន​ឆាប់រហ័ស​នឹងមាន​ផែនការ​បែក​ចែក​ដី​ឲ្យ​បានច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគាត់​បាន​កាន់កាប់​តាម​ចំនួន​សមស្រប​និង​ស្របច្បាប់​។​ដោយមាន​ការចូលរួម​ពី​ពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​ក្រោម​អធិបតីភាព​លោក​ខណ្ឌ​ចំណាន​អភិបាលរង​ខេត្តក្រចេះ​ទទួលបន្ទុក​ដីធ្លី​និង​មន្ទីរ​ពាក់​ព​ន្ធ័​។​ធ្វើឡើង​នៅ​សាលាស្រុក​ស្នួល​ខេត្តក្រចេះ​នៅ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​លោក កៅ ម៉ា​ឌី​ឡែ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម​និង​សំណង​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ឱ្យ​ថា ការ​ជំរឿន​បញ្ជី​ឈ្មោះ​នោះ​គឺ​អាជ្ញាធរ​ជំនាញ​និង​ធ្វើ​យ៉ាង​ច្បាស់លាស់​លើ​ពលរដ្ឋ​ដល់ទី​តាំង​លំនៅ​អចិ​ន្ត្រៃ​របស់​ពួកគាត់​ដែល​មកពី​តាម​បណ្តា​តំបន់​ផ្សេងៗ​ស្ទើរ​គ្រប់​ខេត្ត​ថា​ពួកគាត់​ពិតជា​គ្មាន​ដី​ពិតប្រាកដ​ឬ​យ៉ាងណា​។

​ក្រុមមន្ត្រី​និយាយថា ពលរដ្ឋ​ដែលមាន​វិវាទ​ដីធ្លី​ជាមួយនិង​ក្រុមហ៊ុន​មេមត់ មាន​ទីតាំងនៅ ស្រុក​ស្នួល ខេត្តក្រចេះ​កន្លងមក​គឺមាន​ចំនួន​តែ​ជាង​២​រយ​គ្រួសារ​នោះទេ​។​ពលរដ្ឋ​ទាំង នោះ​សុ​ទ្ឋ​សិង​ជា​ពលរដ្ឋ​ចំណាកស្រុក​។តែ​ក្រោយពី​អាជ្ញា​ធរមាន​ផែន​ការធ្វើជំរឿន​ស្ថិតិ​របស់ របស់​ពួកគាត់ គឺ​ចំនួន​បាន​កើនឡើង​រហូតដល់​ទៅជា​១​ពាន់​គ្រួសារ​។ តែ​យ៉ាងណា​មន្ត្រី​ជំនាញ និង​ព​ន្លឿ​ន​ការធ្វើ​ស្ថិតិ​ពលរដ្ឋ​ចំនួន​ជាង​២​រយ​គ្រួសារ ដែល​ធ្លាប់បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​កាលពី​លើក​មុន​។​

ការលើកឡើង​ដោយ​បញ្ជាក់​ពី​គោល​ជំ​ហ៊រ​របស់​អាជ្ញាធរ ពី​សំណាក់​លោក​ប្រធាន​មន្ទីរ សូ​រិ​យោ​ដី​ខេត្ត​លើ​ជំ​ហ៊រ​បែបនេះ​បានធ្វើ​ឡើង​ក្នុងពេលដែល​អាជ្ញាធរខេត្ត​-​ស្រុក និង​មន្ទីរ​ពាក់ ព័​ន្ឋ​ក្នុង​ខេត្ត​ក្រោម​ការដឹកនាំ​ពី​សំណាក់ លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត ក្នុង​ពិធី​ជួប​ជា មួយ​ពលរដ្ឋ​ជា​ក្រុមអ្នកតវ៉ា​មាន​ចំនួន​ជាង​៥​រយ​នាក់ នៅក្នុង​សាលាស្រុក​ស្នួល កាលពី ថ្ងៃ ទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។​
លោក​បន្ថែមទៀតថា ករណី​វិវាទ​ដីធ្លី ដែល​បានអូសបន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅហើយនោះ រវាង​ពលរដ្ឋ ចំណាកស្រុក​ដែលជា​ក្រុមអ្នកតវ៉ា​ជាច្រើន​រយ​គ្រួសារ ក្នុង​ចេតនា​ចូលទៅ​កាប់ឆ្កា​រើ​រាន​ដីព្រៃ​របស់​ក្រុមហ៊ុន​មេមត់​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ន៍​ស្រុក​ស្នួល​ខេត្តក្រចេះ យកមក​កាន់កាប់ ដោយ​ខុសច្បាប់​។

ករណី​វិវាទ​ដ៏​រាំ​រៃ​នេះ​បាន​កើតជា​រឿង​ចម្រូង​សម្រាស់​ឥតឈប់ឈរ​ជាច្រើន ឆ្នាំ​ខណៈដែល​ចំនួន​ពលរដ្ឋ​ចំណាកស្រុក បានមក​តវ៉ា​ទាមទា​សិ​ទ្ឋ​កាន់កាប់​ដីព្រៃ​របស់​ក្រុម ហ៊ុន​កាន់​តែមាន​ចំនួន​កើនឡើង ហើយ​បើទោះបីជា​មានការ​ចុះទៅ​សម្របសម្រួល​ពី​អាជ្ញាធរ ជាច្រើនលើក​ច្រើនសារ​ក៏​ការដោះស្រាយ​នៅ​មិន​ធូរស្បើយ​។​

​ក្រោយ​ការវិវាទ បាន​កើតជា​ភាព​តានតឹង រហូត​មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ពី​អាជ្ញាធរ ដើម្បី​បំបែកហ្វូង​អ្នក​តវ៉ា ដែល​តវ៉ា​បិទផ្លូវ​ប៉ុនប៉ង​តវ៉ា​បិទផ្លូវ​និង​បំផ្លាញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន កាលពី​ដើមខែ​មិនា កន្លង​ទៅនោះ ។ រហូតមកទល់​និង​ពេលនេះ ស្ថានភាព​នស​ការតវ៉ា​ពី​ក្រុម អ្នក​តវ៉ា​គឺ​នៅ​តេ​មិនទាន់​ធូ​ស្បើយ​នៅឡើយ​ទេ ដោយ​ពួក​កាត់​នៅតែ​បង្កើន​មនុស្ស​មក​ធ្វើការ ប្រមូលផ្តុំ ដាក់​ញ​តិ្ត​គ្រប់​ទីកន្លែង ដើម្បី​តវ៉ា​ទាមទា​សិ​ទ្ឋ​កាន់កាប់​ដីធ្លី​ពី​ក្រុមហ៊ុន​។​

អាជ្ញាធរ​បានបញ្ជាក់​ថា ពលរដ្ឋ​ទាំងនេះ​គឺជា​ក្រុម​អ្នកដើរ​តវ៉ា​ទាមទារ​ដីធ្លី​ដែល​ពួកគាត់ ធ្លាប់បាន​ដើរ​ដាក់​ញ​តិ្ត​ទាមទារ​គ្រប់​ទីកន្លែង​ពិសេស​នៅ​រាជ​ធានា​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ​។​
​លោក​ប្រធាន​មន្ទី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា កន្លងមក​អាជ្ញាធរ​បាន​កាត់​ដី​ពី​ក្រុមហ៊ុន​ជាង​៣​ពាន់​ហិកតា ទុក​សម្រាប់​បែក​ចែង​ឲ្យ​ពលរដ្ឋ ជាង​៤​រយ​គ្រួសារ ហើយ​អាជ្ញាធរ និង​បន្ត​រក​ទីតាំង​ដី​ឲ្យ​បាន​សមស្រប​បែក​ជូនទៅ​ពួកគាត់ បន្ថែមទៀត ក្រោយពី​បានធ្វើ​ជំរឿន​ពួកគាត់​បានច្បាស់លាស់​៕S/​

​អាជ្ញាធរ​ធ្វើ​ជំរឿន​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​