​អាជ្ញាធរ​នាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ទម្លាក់​ចូលទៅក្នុង​ទន្លេ​

917
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ចុះ​ត្រួតពិនិត្យ​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ទម្លាក់​ចូលទៅក្នុង​ទន្លេ​ក្នុង​ការត្រៀម​បញ្ចៀស​រាល់​ការលិចលង់​ពី​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា និង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ ជូន​ប្រជាពលរដ្ឋ​។​ការងារ​នោះ​ធ្វើឡើង ចាប់ពី​ចំណុច​ភ្លើងស្តុប​សួនច្បារ​ខាងមុខ​ឃ្លាំង​សាំង​សូគីម៉ិច ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ រហូតដល់​ផ្លូវ​លេខ​៦៨ កែង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ។​

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​សង្កាត់​-​ភូមិ និង​មន្ត្រី​ពាក់ព័ន្ធ ដាច់ខាត​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​រាល់​ប្រព័ន្ធ​បំពង់​លូបង្ហូរទឹក​ផ្សេងៗ និង​ធ្វើ​ការស្ដារ​ជាបន្ទាន់​ភ្លាមៗ ក្នុងការ​បញ្ជៀ​សបាន​នូវ​ការលិចលង់ ដោយសារ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា និង​ឈានចូល​មកដល់​ក្នុងពេល​ខាងមុខនេះ ដើម្បី​ដោះស្រាយ​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នា​នោះដែរ លោក ជា ពិសី បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​សង្កាត់​-​ភូមិ ត្រូវតែ​ខិតខំ​ប្រឹងប្រែង ទាំង​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី ក្នុងការ​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ ពិសេស​បញ្ហា​សេវា​តម្រូវការ ក៏ដូចជា សេវា​សំណូមពរ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​មូលដ្ឋាន​ដោយ​គ្មាន​លក្ខខណ្ឌ​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​ស្របតាម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​៕S/

​អាជ្ញាធរ​នាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ទម្លាក់​ចូលទៅក្នុង​ទន្លេ​