​អាជ្ញាធរ​និង​ពលរដ្ឋ​ខេត្តក្រចេះ​ប្រារ​ព​ធិ​ធី​បុណ្យ​ឯករាជ្យ​ជាតិ​និង​ហូប​អំបុក​

81
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​អាជ្ញាធរខេត្ត​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​ប្រា​ព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិ​ច្ឆ​ការ​លឹក​ខួប​ទី​៦៦​និង​ហូប​អំបុក​ថែរក្សារ​ជាតិ​សាសនា​ព្រះមហា​ក្រ​ត្រ​នៅ​វិមានឯករាជ្យ​ស្ថិតនៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​វ៉ា​ថន​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​បានបញ្ជាក់​ថា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​លើក​ទី ៦៦​មាន​អត្ថន័យ​ជ្រាលជ្រៅ​។​ពីព្រោះ​បាន​នាំមក​វិញ​នូវ​អ្វីៗ​ដែលជា​សមិទ្ធផល​សេរីភាព​របស់​មនុស្សជាតិ និង​កិត្តិយស​របស់ ប្រជាជាតិ​យើង​។ ដែល​ត្រូវមាន​អត្តសញ្ញាណ​ជាតិ អធិបតេយ្យ បូរណភាព​ដែនដី មានព្រលឹង​ជាតិខ្មែរ និង​អរិយធម៌​ដ៏​រុងរឿង និង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ជោគវាសនា របស់ខ្លួន ។​

​ទិវា​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ដែល​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំងមូល​ដណ្តើមបាន​ឯករាជ្យ​ជាតិ​ទាំងស្រុង​មកវិញ​ពី​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី​៩​វិច្ឆិកា​១៩៥៣​នូវ​ឯករាជ្យ​ជាតិ​ដ៏​ពេញបរិបូរណ៍​។​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៍​ថ្លៃថ្លា​ឧតុង្គ​ឧ​ត្ត​ម នៃ​ព្រះ​ករុណ​ព្រះបាទ​សម្តេច នរោត្តម​សីហនុ​ព្រះមហាវីរៈក្សត្រ​ព្រះវររាជបិតា ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​។​

​ក្នុង​ពិធី​នោះអាជ្ញាធរ​ខេត្តក្រចេះ មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ បានរួម​គ្នា​ធ្វើ​ពិធី​ហូប​អំបុក ដើម្បី​ចូលរួម​ថែរក្សា​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​ស្របតាម​ការអំពាវនាវ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/