​អាជ្ញាធរ​និង​សាខា​កាកបាទក្រហម​នាំយក​អំណោយ​ជួន​ពលរដ្ឋ​ក្រីក្រ​

380
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​និង​លោកស្រី​ចឹក​ហេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។​

លោក​បាន​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​ចាស់ជរា​ស្ត្រី​មេម៉ាយ​និង​ពលរដ្ឋ​ក្រីក្រ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៦​គ្រួសារ​នៅ​ភូមិ​ថ្មី​៥​គ្រួសារ​ភូមិ​ឡឥដ្ឋ​១​គ្រួសារ​ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​

លោក​ក៏បាន​ផ្តាំផ្ញើ​សូម​បងប្អូន​ធ្វើការ​សំអាត​ជុំវិញ​ផ្ទះ​លុប​សំបក​ដូង​កំប៉ុង​ដែលជា​ជម្រក​មូស​ត្រូវ​សម្រាក​ក្នុង​មុង​ការពារ​កុំអោយ​មូស​ខាំ​បណ្តាលឱ្យ​ក្រុង​ឈាម​និង​បាន​ជួយឧបត្ថម្ភ​ដី​ចំនួន​៣​ឡាន​សម្រាប់​ចាក់​លុប​ទឹក​ដក់​នៅ​ជុំ​ផ្ទះ​លោក យាយ ប្លោក រី ដែលជា​ចាស់ជរា​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​ពិសេស​ចាស់ជរា​ស្ត្រី​មេម៉ាយ​និង​ប្រជាពលរដ្ឋ​ជួប​ការលំបាក​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​
​សម្ភារៈ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ រួមមាន​៖​អង្ករ ២៥​គីឡូ មី ១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ ១ យួរ​ទឹក​ស៊ី​អី​វ ១​យួរ​សារុង​១​ក្រមា​១​ភួយ​១ មុង​១ អាហារូបត្ថម្ភ​១០​កញ្ចប់ អាវយឺត ៥ និង​ថវិកា​មួយចំនួន ៕S/​