​អាជ្ញាធរ​បញ្ជា​ឱ្យ​បង្ក្រាប​គោ​អាណាធិបតេយ្យ​ដើម្បី​រកមុខ​ម្ចាស់​ក្រោយ​ការរិះគន់​

903
ចែករម្លែក
  • 10
    Shares

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​បានចេញ​បញ្ជា​បន្ទាន់​ឱ្យកម្លាំង​នគរបាល​ក្រុង​និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បង្ក្រាប​សត្វ​គោ​ដែល​គ្មាន​ខ្សែ​គ្មាន​ក្រ​ឡុះ​ដើរ​អាណាធិបតេយ្យ​ពាសវាល​ពាសកាល តាមផ្លូវ តាម​ផ្ទះ​និង​តាម​ផ្សារ​ដើម្បី​រកមុខ​ម្ចាស់ ។​

​លោក​ហ៊ឺ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​បានចេញ​បញ្ជា​ទៅ​លោក​វរសេនីយ៍​ស៊ី​ឌី​អធិការនគរបាល​ក្រុង​ដើម្បី​ចាត់ការ​ចាប់​គៀង​ប្រមូល​គោ​ទាំង​នោះមក​ចងទុក​នៅ​កន្លែង​មួយ​ក្រោយពី​មានការ​រិះគន់​ខ្លាំងៗ​ពី​មន្ត្រី​និង​សាធារណជន​លើ​ករណី​សត្វ​គោ​អាណាធិបតេយ្យ អត់​សណ្តាប់ធ្នាប់​បែបនេះ​។​

មន្ត្រី​ជំនាញ​និង​កម្លាំង​នគរបាល​តាម​ចាប់​គៀង​សត្វ​គោ​ដើរ​តាមផ្លូវ​និង​ទីសាធារណៈ​ជុំវិញ​ក្រុង​បាន​ចំនួន​១១​ក្បាល​កាលពី​ថ្ងៃទី​១៤​ខែតុលា​ហើយ​ប្រកាស​រកមុខ​ម្ចាស់​មក​ទទួលខុសត្រូវ​និង​បញ្ឈប់​អំពើ​គ្មាន​ការទទួលខុសត្រូវ​។ ព្រោះថា វា​មិន​ត្រឹមតែ​បង្ក​ភាព​អត់​សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្ក​គ្រោះថ្នាក់ ខូចខាត​ដល់​ផលប្រយោជន៍​អ្នកដទៃ​ផងដែរ​។​

​ករណីនេះ មតិ​នានា​និយាយថា​: ម្ចាស់​សត្វ​គោ​ទាំងនោះ មិនមែនជា​កសិករ​ក្រី​ក្រ​ទេ​។ តែ​ជា​អ្នកមាន រោង​គោ​ចង់​ធំ​ជាង​ផ្ទះ​មន្ត្រី​ខ្លះ​ផង​។​ម្ចាស់​ខ្លះ​ក៏​ជាម​ន្ត្រី​ជា​កងកម្លាំង​ផងដែរ​។​ប៉ុន្តែ​អ្នក​ទាំងនោះ​ទោះ​បាន​យល់ដឹង​ក៏​ធ្វើជា​មិនដឹង​..​ហើយ​មាន​ច​រឹត​មារយាទ​ខ្ជះខ្ជាយ​តម្លៃ​ខ្លួន​ដូច្នេះ ។

​ទោះយ៉ាងណា ក្រោយ​ការចាប់​សត្វ​គោ​បាន​១១​ក្បាល​នោះ លោក អភិបាលក្រុង​បាន​អំពាវនាវ ម្ចាស់​ដែល​បាន​ព្រលែង​សត្វ គោ​ឱ្យ​ដើរ​អាណាធិបតេយ្យគ្មាន​អ្នក​ឃ្វាល​គ្មាន​ការគ្រប់គ្រង​សូម​មក​ទទួលយក​នៅ​សាលាក្រុង​។​ព្រោះ​សមត្ថកិច្ច​បាន​ចាប់​ទុក​។​ទន្ទឹមនឹងនោះ​ត្រូវធ្វើ​កិច្ចសន្យា​បញ្ឈប់​កុំឱ្យ​មាន​លើក​ក្រោយៗ​ទៀត​៕S/

​អាជ្ញាធរ​បញ្ជា​ឱ្យ​បង្ក្រាប​គោ​អាណាធិបតេយ្យ​ដើម្បី​រកមុខ​ម្ចាស់​ក្រោយ​ការរិះគន់​