​អាជ្ញាធរ​ផ្តល់​ប្រេង​ចាក់​ម៉ាស៊ីនបូមទឹក​ដាក់​ស្រែ​ខណៈ​រាំងស្ងួត​ខ្លាំង​

190
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បានផ្តល់​ប្រេង​សម្រាប់​ឱ្យ​ក្រុមការងារ​ដាក់​ម៉ាស៊ីនបូមទឹក​ស្រោចស្រព​ស្រូវ​ខណៈ​កន្លែង​ផ្សេងទៀត​បន្ត​រាំងស្ងួត​និង​ខ្យល់​រំហួត​ខ្លាំង​។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ជាមួយ​មន្ត្រី​ក្រុមការងារ​កាលពី​ថ្មីៗ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​ការ​បូម​យក​ទឹក​ពី​ស្ទឹង​មង្គល​បូរី​ដើម្បី​ជួយសង្គ្រោះ​ស្រូវ​បង្កើន​រដូវ​(​ឬ​ស្រូវស្រាល​ដើ​រដូវវស្សា​)​ប្រមាណ​១០០​ហិកតា​ដែល​កំពុង​ជិត​ទុំ​។​ប៉ុន្តែ​វា​បាន​នឹង​កំពុង​ប្រឈម​ខ្វះខាត​ទឹក​ដោយ​គ្រោះរាំងស្ងួត​។​

ស្រូវ​ទាំងនោះ​ត្រូវ​ប្រមូល​ផល​នៅឯ​វាល​ល្បោះ​ចារ​ក្នុងភូមិ​ផាស៊ី​ស្រា​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។​​ក្នុងនោះ​លោក​អភិបាលខេត្ត​បាន​ជួយ​ប្រេង​ម៉ា​ស៊ូ្ស​ត​ចំនួន​៤០០​លីត្រ​ដល់​សហគមន៍​បូមទឹក​ក្នុងភូមិ​ផាស៊ី​ស្រា​និង​១០០​លីត្រ​ទៀត​ជួយ​ដល់​សហគមន៍​ភូមិ​សំរោង​សរុប​៥០០​លីត្រ​។​លោក​អភិបាលខេត្ត​បាន​ណែនាំ​ថា​នៅ​កន្លែង​ណា​ដែលមាន​ប្រភពទឹក​អាច​បូម​បាច​ជួយ​បាន​អាជ្ញាធរ​និង​ជំនាញ​នៅតែ​បន្ត​ជួយ​ដោះស្រាយ​ជានិច្ច​។​

​សូម​រំលឹកថា​ស្ថានភាព​បម្រែបម្រួល​អាកាសធាតុ​និង​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវប្រាំង​ដើមរដូវ​និង​ស្រូវ​រដូវវស្សា​នៅ​ខេត្តបន្ទាយមានជ័យ​មាន​លក្ខណ​:​ផ្ទុយគ្នា​ក្នុង​២​ឆ្នាំ​ចុង​ក្រោយនេះ ។ កាលពី​ខែកក្កដា សីហា​ឆ្នាំ​២០១៨​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​លើ​ផ្ទៃដី​ស្រែ​ជាង​១,៣​ហិច​តា​(​នៅ​ស្រុក​មង្គល​បូរី​ក្រុង​សិរីសោភ័ណ​ព្រះនេត្រព្រះ​)​។​ដល់​ឆ្នាំ​២០១៩​ខែកក្កដា​សីហា​នេះ​បាន​រងគ្រោះ​រាំងស្ងួត​លើ​ផ្ទៃដី​ជាង​៤​ម៉ឺន​ហិច​តា នៅ​៩​ស្រុក​ក្រុង ៕S/


រូបថត : អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ផ្តល់​ប្រេង​សម្រាប់​ម៉ា​សុ​ី​ន​បូមទឹក​ស្រោចស្រព​ស្រូវ ខ​ណះ​កន្លែង​ផ្សេងទៀត​បន្ត​រាំងស្ងួត ,​និង​ខ្យល់​រំហួត​ខ្លាំង​មាន​ភ្លៀង​ចំ (​រូប​: ភ្នំ​ស្វាយ )​

#