​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ចូលរួម​ឱ្យ​ក្នុងការ​អនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​៤

322
ចែករម្លែក
  • 8
    Shares

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​គណៈ​អភិបាល​ខេត្តក្រចេះ​បាន​អញ្ជើញ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨​និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​លើក​ទី​៤​ឆ្នាំ​២០១៩​។​

ក្នុង​ពិធី​នេះ​អញ្ជើញ​ចូលរួម​ពី​លោក​ហឿ​ស៊ី​យ៉ែម​អភិបាលរង​ខេត្ត​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​និង​ជា​ប្រធាន​ចិ​ន្ត្រៃ​យ៍​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​លោកជំទាវ​តំណាង​ស្ថាប័ន​អង្គភាព​ខេត្ត​ស្រុក​ឃុំ​សង្កាត់​ប្រមាណ​ជាង​៤០០​នាក់​។​

លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា​ការងារ​ស្តា​នីតិសម្បទា​ដោយ​ខេត្តក្រចេះ​មាន​មណ្ឌល​សម្រាប់​ផ្តាច់​សារធាតុ​ញៀន​ចំនួន​១​កន្លែង ដែលមាន​ឈ្មោះ “ ម​ជ្ឈ​ប​ណ្ឌ​ល​អប់រំ ព្យាបាល បន្សាប និង​ស្តា​នីតិ​សម្បា​ទា​អ្នកញៀន​គ្រឿងញៀន ក្រចេះ​ឱកាស​ថ្មី ” ។​មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ ការិយាល័យ​ការពារ និង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ។

​ក្នុងនោះ​ស្ថិតិ​ជន​ញៀន​គ្រឿងញៀន​ប្រចាំឆ្នាំ ២០១៨ ដែល​បានមក​ទទួល​សេវា​អប់រំ ព្យាបាល បន្សាប និង​ស្តារនីតិសម្បទា​នៅក្នុង​មជ្ឈមណ្ឌល​រួមមាន​៖​អ្នក​ជាប់​សារធាតុ​ញៀន​៨៣​នាក់​ស្រី​ម្នាក់​សមាហរណកម្ម​ចេញពី​មណ្ឌល ៧៥ នាក់ ស្រី​ម្នាក់​និង​ជន​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល ៣៤​នាក់​ប្រុស ។

ដោយឡែក​ចាប់តាំងពី​មណ្ឌល​បើក​ទទួលយក​អ្នកញៀន​គ្រឿងញៀន​មក​ធ្វើការ​ព្យាបាល បន្សាប រហូតមកដល់​ថ្ងៃនេះ ទទួលបាន​អ្នកញៀន​គ្រឿងញៀន ១៦២ នាក់ និង​ការធ្វើសមាហរណកម្ម​ចំនួន ១២៨​នាក់ ។​

ការងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨​នេះ​ក៏ដូចជា​បណ្តា​ឆ្នាំកន្លងមក​តែង​បាន​លើកកម្ពស់​ស្មារតី​សហប្រតិបត្តិការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ធ្វើ​ឲ្យ​នៅតាម​ប្រំ​ដែន​របស់​ខេត្ត​ទាំង​២​គឺ​ខេត្តក្រចេះ​និង​ខេត្ត​ប៊ិ​ញ​ភឿ​ក​ប្រទេស​វៀ​ណា​ម​ពុំមាន​សកម្មភាព​បទល្មើស​គ្រឿងញៀន​កើតឡើង​ទេ ។

​លោកស្នងការ​នគរបាល​ខេត្ត​មានប្រសាសន៍​បន្ថែមថា​ត្រូវ​បន្ត​រួមគ្នា​ឲ្យ​បាន​សកម្ម​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩​ដើម្បី​រួមចំណែក​ក្នុង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​។​

ជាពិសេស​អាជ្ញាធរ​ភូមិ​-​ឃុំ​-​សង្កាត់​ត្រូវ​ពង្រឹង​ពិនិត្យ​តាមដាន​ពី​សកម្មភាព​ប្រជាពលរដ្ឋ​របស់ខ្លួន​និង​រាយការណ៍​ពី​អំពី​អ្នកញៀន​គ្រឿងញៀន​ដល់​ថ្នាក់លើ​ដើម្បី​បញ្ជូន​យកទៅ​ធ្វើការ​ផ្តាច់​និង​បន្សាប​នៅ​មជ្ឈមណ្ឌល​។​អាណាព្យាបាល​ត្រូវ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​សមាជិក​របស់ខ្លួន​ឲ្យ​មក​ព្យាបាល​និង​បន្សាប​ផ្តាច់​សារធាតុ​ញៀន​ចេញពី​ខ្លួន ៕S/