​អាជ្ញាធរ​មើលរំលង​ក្រុម​អ្នកលក់ដូរ​ហូរហៀ​លើ​ដងផ្លូវ​ផ្សារ​ត្រពាំង​អណ្តើក

558
ចែករម្លែក
  • 103
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ផ្សារ​ត្រពាំង​ង​អណ្តើក ដែល​ស្ថិតនៅតាម​ផ្លូ​លេខ​៤១ ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ក្រុម​អ្នកលក់ដូរ​ដាក់​ទំនិញ​លើ​ចិញ្ចើមផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​បង្ក​ហារ​និ​ភ័យ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​។​ចៅហ្វាយស្រុក​មើលរំលង​បណ្តោយឱ្យ​ក្រុម​អា​ជីករ​ដាក់តាំង​លក់​យ៉ាង​អាណាធិបតេយ្យ​តាម​ដងផ្លូវ​។​

ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​មានការ​រអ៊ូរទាំ​ថា​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​បំបែក​ជា​បួន​ផ្សារ​ត្រពាំង​អណ្តើក​ម្តងៗ​ចរាចរណ៍​កកស្ទះ​ខណៈដែល​ផ្លូវ​ស្ថាបនា​ចាក់​កៅស៊ូ​ធំ​ទូលាយ​។​តែដោយសារ​ការដាក់​តាំង​លក់ដូរ​របស់​បងប្អូន​អាជីវក​រញ៉េរញ៉ៃ​រំលោភ​មកលើ​ដងផ្លូវ​។​

ដោយសារ​នៅ​ចំណុច​ផ្សារ​ត្រពាំង​អណ្ដើក​តាម​ដងផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​សូម​សំណូមពរ​ផងដែរ​ដល់​លោក​អភិបាល ស្រុក អភិបាល​ខេត្តតាកែវ មេត្តាជួយ​ពិនិត្យ មន្ត្រី​ថ្នាក់ក្រោម មិន​រវល់​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ ជុំវិញ សន្តិសុខ សណ្តាបធ្នាប់​ក្នុង​មូលដ្ឋាន​ផង ៕S/