​អាជ្ញាធរ​រំលែក​ទុក្ខ​គ្រួសារ​កូន​និង​ក្មួយ​ស្លាប់​ក្នុង​ពិធី​ឡើងផ្ទះ​

218
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​អាជ្ញាធរ​បាន​រំលែក​ទុក្ខ​គ្រួសារ​ដែល​កូន​និង​ក្មួយ​ស្លាប់​ក្នុង​ពិធី​ឡើងផ្ទះ​មិនទាន់រួច​ផង​ត្រូវ​ពិធី​បុណ្យសព​កុមារ​ទាំង​២​គួរ​អាសូរ​។​បន្ទាប់ពី​លង់ទឹក​រណ្តៅ​ដី​អេស្កាវ៉ាទ័រ​ជីក​បណ្តាលឱ្យ​ស្លាប់​នៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ហើយ​បានធ្វើ​បុណ្យ​រួមគ្នា​នៅផ្ទះ​នេះ ។​
​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​រួមជាមួយ​មន្ត្រី​លោក​ប្រធាន​មន្ទីរ​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​កាលពី​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​បាន​ទៅ​រំលែក​ទុក្ខ​និង​ជូន​ថវិកា​១​លាន​២​សែន​រៀល​។​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​សម្រាប់​គ្រួ​ដារ​សព​នៃ​កុមារ​ដូចខាងលើ​។​លោក​អភិបាលខេត្ត​បាន​សម្តែង​ការសោកស្តាយ​តែ​បានផ្តល់​កម្លាំងចិត្ត​ដល់​គ្រួសារ​កុមារ​ឱ្យ​កាត់ចិត្ត ហើយ​ពង្រឹង​ការកសាង​ជីវភាព​គ្រួសារ​ឡើងវិញ ។​.

​សូម​រំលឹក​នៅ​ថ្ងៃទី​១៣​ខែសីហា​ក្រុមគ្រួសារ​ពលរដ្ឋ​ឈ្មោះ​ង៉ាន់​សុជាតិ​និង​ប្តី​ឈ្មោះ​ដុក​ធីតា​រស់នៅ​ភូមិ​គោ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល បានធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ។​ក្នុងនោះ​ក៏​អញ្ជើញ​ភ្ញៀវ​ញា​ត្តិ​មិត្ត​ជិត​ឆ្ងាយ រួមទាំង​ប្អូនបង្កើត​មកពី​ខេត្តបាត់ដំបង​ដែលជា​ឱ​ពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ផងដែរ​។​ជាប់រវល់​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ប្អូនៗ​របស់គាត់​ក៏​បាត់​កូន​ទាំង​២​នាក់​បន្ទាប់មក​ក៏​ទៅរក​ឃើញ​សព​ក្នុង​រណ្តៅ​កាយ​ដី​ដូច​ទីតាំង​ខាងលើ ។​

​ក្មេងស្រី​ស្លាប់មាន​១- ឈ្មោះ ជា ដាវ​រី អាយុ​៥​ឆ្នាំ ជា​កូន​របស់​ឈ្មោះ ង៉ាន់​សុជាតិ ម្តាយ​និង​ឱ​ពុក​ឈ្មោះ ដុក​ធីតា រស់នៅ​ភូមិ​គោ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​ចំណែក​២- ក្មេងប្រុស​ឈ្មោះ​ត្រាំ​សាន់ អាយុ ៦​ឆ្នាំ ជា​កូន​របស់​ឪពុក​ឈ្មោះ ហេង​ត្រា និង​ម្តាយ​ឈ្មោះ​ង៉ាន់​លី រស់នៅ​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង គ្រួសារ​នេះ​ជា​បង​ប្អុ​ន​នឹង​គ្នា ៕S/

​រូបថត : លោក​អ៊ុ រាត្រី និង​មន្ត្រី​ទៅ​រំលែក​ទុក្ខ ផ្តល់​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​ដល់​គ្រួ​ដារ​សព​នៃ​កុមារ​២​នាក់​ដែល​លង់ទឹក​ស្លាប់​ពេល​ពិធី​ឡើងផ្ទះ ( រូប​: ភ្នំ​ស្វាយ​)​