​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣​ចុះ​ផ្សព្វផ្សាយ​ពលរដ្ឋ​រួមសហការ​រៀបចំ​ប្រព័ន្ធ​លូ​

246
ចែករម្លែក
  • 26
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ការងារ​សំណង់​សាងសង់​បណ្តាញ​លូ​ថ្មី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី កំពុងតែ​សង់​បន្ត​ត្រង់ចំណុច​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​។​ដើម្បី​ដំណើរ​ការងារ​នេះ​ឲ្យ​បានល្អ​ជៀសវាង​កាប់​កាយ​ជីក​ប៉ះពាល់​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ យក​សម្ភារៈ របស់របរ​មួយចំនួន​ដាក់តាំង​លើ​ចិ​ញ្ច​ម​ផ្លូវ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៩​។

​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣ ដឹកនាំ​ដោយ​លោក អ៊ឹម វណ្ណា ចៅសង្កាត់រង ជួសមុខ​ឲ្យ លោក​វ៉ា សាវឿន រួមជាមួយ​មន្ត្រី​សាលាសង្កាត់​ប៉ូលិស​មូលដ្ឋាន​កម្លាំង​ប្រជា​ការពារ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​លំនៅស្ថាន​។ តាម​បណ្តោយ​ផ្លូវ​ចំណុច​ខាងកើត​រង្វង់​មូល​ចោមចៅ ចូលរួម​សហការ កិច្ចការងារ​របស់​សាលា​រាជធានី​ភ្នំពេញ សាងសង់​បណ្តាញ ប្រព័ន្ធ​លូ ជៀសវាង កាប់ ជីក ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​បងប្អូន ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​សម្ភារៈ​លក់ដូរ​រាន​ទេវតា​ចម្លាក់​ផ្សេងៗ​ដាក់​លើ​ចំណីផ្លូវ​គ្រាន់​ជា​បណ្តោះអាសន្ន​អាជ្ញាធរ​តម្រូវ​ការកាយ​កាប់​ជីក​ដាក់លូ​ពេលណា​ពួកគាត់​នឹង​លើ​ចេញ​មិន​ឲ្យ​រាំងស្ទះ​ការងារ​នោះឡើយ ៕S/​