​អាជ្ញាធរ​ស្រុក​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ

336
ចែករម្លែក
  • 28
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៩​លោក​ប៉ាង​យៀ​ត​អភិបាល​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​គូលែន​,​លោក​ជុំ​ឆវី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​គូលែន​។​អាជ្ញាធរ​បាន​ដឹកនាំ​សមាជិក​ក្រោម​ឱវាទ​និង​នាំយក​បច្ច័យ ចូលរួម​បុណ្យសព​លោក អនុសេនីយ៍ទោ ចឹក វ៉ុល អាយុ​៤៥​ឆ្នាំ ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រយង់​។

​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដែល​មរណៈ​ភាព​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៩​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៦៤​ចំណុច​ត្រពាំង​ស្មាច់​ក្នុងភូមិ​សាស្ត្រ​ភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​

សម្ភារៈ​និង​បច្ច័យ​រួមមាន​៖១.​ថវិកា​ចំនួន​១.២៦១.៥០០​រៀល​,​អង្ក​ចំនួន​៧៥​គីឡូក្រាម​,​មី​ចំនួន​១​កេស​,​ទឹកស៊ីអ៊ីវ​ចំនួន​១​យួ​,​ត្រីខ​ចំនួន​១​យួរ​។​អាជ្ញាធរ​រួម​កងកម្លាំង​សូម​ចូលរួម​រំលែក​នូវ​មហាទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​៕S/​