​អាជ្ញាធរ​ស្រុក​នាំយក​អំណោយ​ទៅ​ចែកជូន​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១៣០​គ្រួសារ​

859
ចែករម្លែក

​(​ក្រចេះ​)៖​អាជ្ញាធរ​ស្រុក​កាលពី​ព្រឹកថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៧​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១៣០​គ្រួសារ​។​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល​បាន​ដឹកនាំ​គណៈបញ្ជាកា​ឯកភាព​ស្រុក និង​លោកស្រី ងិន វ៉ាន់​នី សមាជិកា​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរ​សុខ​ទុក និង​នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​១៣០​គ្រួសារ នៅ​ភូមិ​ប៉ោ​ចេក និង​ភូមិ​អូរ​រកាំ ស្ថិតក្នុង​ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ​ស្រុក​ស្នួល ខេត្តក្រចេះ​។​

​មន្ត្រី​សាលាស្រុក​ស្នួល បាន​ឲ្យ​ដឹងថា អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនោះ រួមមាន​៖ អង្ករ​,​មី​,​ត្រីខ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៣០​គីឡូក្រាម​,​មី​មួយ​កេស​តូច​, ត្រីខ​១០​កំប៉ុង​។​

ដោយឡែក លោក គង់ គីម​នី អភិបាលស្រុក​ស្នួល បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ពីលើ​ចំនួន​១៣០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៥០.០០០​រៀល​និង​បាន​ឧបត្ថម្ភ​ដល់​មេភូមិ អនុ​ភូមិ​សមាជិក​ក្រុមប្រឹក្សាឃុំ ចំនួន​១០​នាក់​ក្នុង​ម្នាក់ៗ​៥០.០០០​រៀល​និង​ចែកជូន​កុមារ​តូចៗ​ចំនួន​៥០​នាក់​ម្នាក់ៗ​លុយ​៥.០០០​រៀល​ផងដែរ ដោយ​សរុប​ថវិកា​ចំណាយ​អស់ ៨.៤៥០.០០០​រៀល​៕S/​ដោយ​៖​សេង​ឃួន

​អាជ្ញាធរ​ស្រុក​នាំយក​អំណោយ​ទៅ​ចែកជូន​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១៣០​គ្រួសារ​