​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​និង​ពលរដ្ឋ​ចូលរួម​ដាំ​កូនឈើ​ចំនួន​១.០០០​ដើម​

596
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​ដែល​ដឹកនាំ​ដោយ​លោក​សូរ​ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង​និង​លោក​ទៀប​ប៊ុន​ឈួ​យ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​និង​មន្ទីរ​បរិស្ថាន​ខេត្ត​។

​រួមជាមួយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​នាំគ្នា​ដាំ​កូនឈើ​ចំនួន​១.០០០​ដើម​រួម​នឹង​គ្រាប់ពូជ​យកទៅ​ព្រោះ​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​សូរ​ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង​បាន​និយាយថា​កូនឈើ​តាំង​១.០០០​ដើម​ដែល​ត្រូវបាន​យកមក​ដាំ​គឺជា​កូនដើម​រាំង​និង​កូនដើម​ផ្ទោល​រួម​នឹង​ព្រោះ​គ្រាប់​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​នៅ​៣​ចំណុច​គឺ​ទំនប់​ចង្អើរ​,​ស្បែក​ខ្លាក់​និង​កន្សែង​កំបុត​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង ។​

លោក​បាន​បន្តថា កូនឈើ​ដែល​បាន​ដាំ​មាន​ចំនួន​១.០០០​ដើម និង​គ្រាប់​មាន​ចំនួន ៣៥០ គីឡូក្រាម បាន​ដាំ​លើ​ផ្ទៃដី​ជិត​៣០​ហិកតា​ដើម្បី​ទុក​ជាស​ម្ប​ត្ត​រដ្ឋ​និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ត​ទៅមុខទៀត​៕S/

​រូបភាពៈ អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​និង​ប្រជាពលរដ្ឋ ចូលរួម​ដាំ​កូនឈើ​ចំនួន​១០០០​ដើម​៕​គូលែន​