​អាជ្ញាធរ​ស្រុក​ពារាំង​ចុះ​បា​រកំ​ផ្លោក​ដើម្បី​បង្ហូរទឹក​រំដោះ​ស្ពាន​កំពង់​ពពិល​ចាស់​

1595
ចែករម្លែក

​(​ព្រៃវែង​)៖​នេះ​ជា​រដូវវស្សា​ធ្វើ​ឲ្យ​ទឹកទន្លេ​ចេះតែ​បន្ត​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជាហេតុ​នាំ​ឲ្យ​កំ​ផ្លោក​មែកឈើ​និង​មមោគ​ផ្សេងៗ​ដែល​ដាច់​ជា​ដុំៗ​អណ្ដែត​មក​តាម​ទឹក​ហូរ​ក្នុង​ទន្លេ​។​ជាមួយគ្នា​នោះ​ក៏​មានកំ​ផ្លោក​យ៉ាងច្រើន​ណែន​ណាំ​តាន់តាប់​បាន​ប៉ើង​អណ្ដែត​តាម​ទឹក​ហូរ​មក​ទាក់​ជាប់​សរស​រ​ស្ពាន​កំពង់​ពពិល​ចាស់​ដែល​ស្ថិតនៅ​ភូមិ​កំពង់​ពពិល​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្តព្រៃវែង​ធ្វើ​ឲ្យ​ស្ទះ​ទឹក​ហូរ​បង្ក​ហានិភ័យ​ខ្លាច​បាក់​ស្ពាន​។

តែ​ទោះជា​យ៉ាងណា​ក្រោយពេល​មានកំ​ផ្លោក​អណ្ដែត​មក​ទាក់​ជាប់​គ្រិះ​ស្ពាន​ភ្លាមៗ​គេ​សង្កេតឃើញ​អាជ្ញាធរ​ស្រុក​ពារាំង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បា​រកំ​ផ្លោក​រយៈពេល​បី​ថ្ងៃ​ទើប​អស់កំ​ផ្លោក​ពីសរ​សរ​ស្ពាន​ធ្វើ​ឲ្យ​ទឹក​ហូរ​បាន​ដូច​ធម្មតា​វិញ​។​

​លោក​ហ៊ី​ធួ​ក​អភិបាលស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា​គ្រាន់តែ​លោក​បានទទួល​ព័ត៌មាន​ថា​មានកំ​ផ្លោក​ជាច្រើន​បាន​អណ្ដែត​មក​តាម​ទឹក​ហូរ​មក​ទើ​ជាប់​សរសរ​ស្ពាន​នៅ​ចំណុច​ខាងលើ​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​នគរ​បាន​ស្រុក​ពារាំង​ប្រជា​ការពារ​និង​ពលរដ្ឋ​ស្ម័គ្រចិត្ត​មក​កាយ​ផ្ដាច់​កំ​ផ្លោក​ដើម្បី​កុំ​ឲ្យ​ស្ទះ​ទឹក​ហូរ​ក្នុង​គោលបំណង​រំដោះ​ស្ពាន​តាំងពី​ថ្ងៃទី​១៨​ដល់ទី​២៩​ខែកក្កដា​នេះ​ទើបបាន​សម្រេច​។​

​លោក​អភិបាលស្រុក​បញ្ជាក់ថា​កំ​ផ្លោក​ដែល​អណ្ដែត​មក​ជាប់​ស្ពាន​នេះ​មាន​ជា​បន្តបន្ទាប់​បើ​យើង​មិន​កាយ​ឲ្យ​ទាន់ពេលវេលា​នោះទេ​ប្រាកដ​ជាមាន​បញ្ហា​ដល់​ស្ពាន​មិន​ខាន​ព្រោះថា​វា​ធ្វើ​ឲ្យ​ស្ទះ​ទឹក​ហូរ​ខណៈដែល​កំ​ផ្លោក​ចេះតែ​គន​ឡើង​ឥដ្ឋ​ឈប់ឈរ​។​ប៉ុន្តែ​មួយ​នៅ​ថ្ងៃ​ចុងក្រោយ​យើង​បាន​ជួល​បងប្អូន​ខ្មែរ​អ៊ីស្លាម​ដែល​គេ​មាន​ម៉ាស៊ីន​ទូក​យកមក​កាយ​និង​កាត់ផ្ដាច់​កំ​ផ្លោក​តែម្ដង​។​
​លោក​ថេ​ង​ប៊ុន​ឡេង​នាយប៉ុស្តិ៍​កំពង់​ពពិល​បាន​ឲ្យ​ដឹងថា​កំ​ផ្លោក​ស្ទះ​នេះ​គឺ​លោក​បាន​ចុះ​បា​រកំ​ផ្លោក​ជាមួយ​ប្រជា​ការពារ​និង​ពលរដ្ឋ​ស្ម័គ្រចិត្ត​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៨​និង​១៩​ខែកក្កដា​។​លុះដល់​ថ្ងៃទី​២០​ខែកក្កដា​ទើប​លោក​មេឃុំ​និង​ក្រុម​ព្រឹក្សា​ឃុំ​សម្រេច​ជួល​បងប្អូន​ខ្មែរ​អ៊ីស្លាម​មក​កាត់ផ្ដាច់​បង្ហើយ​ព្រោះថា​គេ​មាន​ឧបករណ៍​សម្រាប់​ទាញ​កាត់ផ្ដាច់​ដូចជា​កាណូត​ខ្សែពួរ​និង​ឧ​បរ​ណ៍​ជាច្រើន​ទៀត​ទើប​កាត់ផ្ដាច់​បានសម្រេច​ដែល​ជួល​តម្លៃ​២០០​ដុល្លារ​ទើប​ស្អាត​កំ​ផ្លោក​ពីស​រសរ​ស្ពាន​៕S/​ដោយ​៖​ចាន់ ថន​