​អាជ្ញាធរ​ស្រុក​លំផាត់​រង​កា​ចោទថា​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ​ជិត​១០​ហិកតា​ធ្វើជា​កម្មសិទ្ធិ

783
ចែករម្លែក

ដោយ​:​បាន​លុង​/​រតនគិរី​:​លោក​ស៊ូ​ផល្លី​អភិបាលរង​ស្រុក​លំផាត់​រង​កា​ចោទប្រកាន់ថា​បានកា​ប់រាន​ដីព្រៃ​របស់​រដ្ឋ​បាន​ព្រៃឈើ​ជិត​១០​ហិកតា​នៅ​ភូមិ​ប៉ា​ទាត់​ឃុំ​កា​ឡែ​ង​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ពុំ​ស្រប់ច្បាប់​។

ប្រ​ភ​ពី​ស្រុក​លំផាត់​បានឱ្យដឹងថា​កាល​ដើមខែ​មីនាឆ្នាំ​២០១៨​គេ​ឃើញ​ក​ម្លាំ​កម្មករ​មួយក្រុម​បាន​ចូលទៅ​កាត់​ប្ដួ​ល​ដើមឈើ​តូចធំ​នៅក្នុង​បរិវេណ​ដីព្រៃ​បម្រុង​ទុក​អចិ​ន្ដ្រៃ​យ៏​របស់​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង​ដែលមាន​ទីតាំងនៅ​ចំណុច​ដូចខាងលើ​ដោយ​សង្អា​ង​ថា​ជា​កម្មសិទ្ធិ​របស់លោក​ស៊ូ​ផល្លី​អភិបាលរង​ស្រុក​លំផាត់​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ក្រោ​ពី​គេ​កាប់ឆ្ការ​និង​កាត់​ប្ដួ​ល​ដើមឈើ​នៅ​ដី​នោះ​ដួល​អស់ហើយ​លោក​អភិបាលរង​ស្រុក​លំផាត់​បាន​បន្ដ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​សម្អាត​ដី​នោះ​រួច​សង់​កូនខ្ទម​មួយ​ដើម្បី​ស​ម្គា​ស់​ជា​កម្មសិទ្ធិ​ទៀតផង​។

​ដើមឈើ​ធំៗ​ដែល​គេ​កាត់​បំផ្លាញ​និង​ឈូស​ប្ដួ​លវា​តយ​កដី​ធ្វើជា​កម្សិទ្ធិ​(​រូបថត​បាន​លុង​)​

លោក​លី​សុផាន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង​កាលពី​ថ្ងៃទី​២៥​ខែមេសា​នេះ​រស្មី​កម្ពុជា​បាន​ព្យាយាម​សុំ​ការពន្យល់​តាម​ទូរស័ព្ទ​ជុំវិញ​រឿង​លោក​ស៊ូ​ផល្លី​អភិបាលរង​ស្រុក​លំផាត់​ដែល​បានកា​ប់រាន​ដីព្រៃ​បម្រុង​ទុក​អចិ​ន្ដ្រៃ​យ៏​របស់​សង្កា​ត់ព​ញ​រៃ​ឈើ​បាន​លុង​យក​ធ្វើជា​កម្មសិទ្ធិ ប៉ុន្ដែ​មិន​ទំនាក់ទំនង​មិនបាន​។

​លោក​ស៊ូ​ផល្លី​អភិបាលរង​ស្រុក​លំផាត់​ដែល​រង​ការចោទប្រកាន់ថា​បាន​ចូលកាន់​កាប់​ដីព្រៃ​នៅ​ភូមិសាស្ត្រ​ខាងលើ​ដោយ​មិន​ស្របច្បាប់​។​កាលពី​ថ្ងៃទី​២៤​ខែ​មេស​ឆ្នាំ​២០១៨​រស្មី​កម្ពុជា​បាន​សុំ​ការបំភ្លឺ​ពី​លោក​នៅ​សាលាស្រុក​តែ​លោក​មិន​នៅ​។​ប៉ុន្ដែ​លោក​នូ​ថេរ​អភិបាលស្រុក​លំផាត់​បាន​បញ្ជាក់​ដោយ​ទទួលស្គាល់ថា​អភិបាលរង​ស្រុក​ឈ្មោះ​ស៊ូ​ផល្លី​ពិតជា​បាន​ឈូសឆាយ​វាទ​យក​ដី​នៅ​តំបន់​ខាងលើ​នោះ​មែន​។

​លោក​អភិបាលស្រុក​បាន​បន្ថែម​ដោយ​ប្រយោល​ថា​កាល​ចូលកាន់​កាប់​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​បាន​ព្រៃឈើ​បាន​លុង​នោះ​មិនមែន​មានតែ​លោក​ស៊ូ​ផល្លី​ម្នាក់​នោះទេ​គឺមាន​អ្នកផ្សេង​ចំនួន​ពីរ​នាក់​ទៀត​។​រឿងនេះ​យើង​នឹងធ្វើ​ការត្រួតពិនិត្យ​ដោយ​ឱ្យ​សមី​ខ្លួន​ទាំងបី​នាក់​យក​ឯកសា​កាន់កាប់​ដី​មក​បង្ហាញថា​តើ​ដី​នោះ​ជា​ដី​កសិកម្ម​ឬមួយ​ដី​បម្រុង​ទុក​របស់​រដ្ឋបាល​ព្រៃឈើ​៕S/