​អាជ្ញាធរ​ស្វែងរក​ទីផ្សារ​កសិផល​ជូន​ពលរដ្ឋ​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាកសិករ​

168
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អៈ​អាង​ថា​តាមរយៈ​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នេះ​អាជ្ញាធរខេត្ត​នឹង​បន្ត​ស្វែ​រក​ដៃគូរ​វិនិយោគ​ថ្មីៗ​មកកាន់​ខេត្តព្រះវិហារ​។​ដើម្បី​វិនិយោគ​លើ​ដំណាំ​យុទ្ធសាស្ត្រ​សំខាន់ៗ​ជាច្រើន​មុខ​មានដូចជា​ដំណាំ​ស្រូវ​ដំឡូង​មី​ស្វាយចន្ទី​និង​ចេក​ជាដើម​។​

ខណ​:​ដែល​ដំណាំ​ទាំងអស់នេះ​កំពុងតែ​ជួយ​បង្កើន​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​និង​កំពុង​ស្តារ​សេដ្ឋ​ជាតិ​ទៀតផង​។​ព្រោះ​ខេត្តព្រះវិហារ​មាន​អំណោយផល​ទៅលើ​វិស័យ​កសិកម្ម​ដែល​អាច​ជំរុញ​ការលើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​ការ​ស្វែ​រក​ទីផ្សារ​ថ្មី​និង​ទីផ្សារ​ដែលមាន​ស្រាប់​នេះ​គឺ​ដើម្បី​ដោះស្រាយ​តម្លៃ​ទីផ្សារ​ជូន​ប្រជាកសិករ​កុំឱ្យ​ផលិត​បាន​ហើយ​សល់​ជន់​ចោល​ឥតប្រយោជន៍​។​ដែល​ធ្វើឱ្យ​ខាតបង​ចំណូល​ជាដើម​។​លោក​បន្តថា​ខេត្តព្រះវិហារ​ស្ថិតនៅ​តំបន់​ខ្ពង់រាប​មាន​ជួរ​ភ្នំ​ព្រៃឈើ​មាន​ទន្លេមេគង្គ​និង​ស្ទឹងសែន​មាន​ដីក្រហម​និង​ដីខ្មៅ​មាន​ជីវជាតិ​ល្អ​។​

លក្ខណៈ​ភូមិសាស្ត្រ​បែបនេះ​អំណោយផល​ដល់​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដូចជា ម្រេច កៅស៊ូ ស្វាយចន្ទី ចេក ទុរេន ដូង អំពៅ ពោត ដំឡូង ម្នាស់​ល្ពៅ​ឳ​ឡឹ​កស្រូវ​សរីរាង្គ​សណ្ដែក​ល្ង​បន្លែ​ផ្លែឈើ​គ្រប់មុខ​…​ជាដើម​។​ល​។​

​ដោយឡែក​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ននេះ​ខេត្តព្រះវិហារ​មាន​ក្រុមហ៊ុន​ជាច្រើន​ទាំង​ក្រៅ​ស្រុក​និង​ក្នុងស្រុក​កំពុងតែ​ប្រមូល​ទិញ​កសិផល​របស់​ប្រជាពលរដ្ឋ​ដែលមាន​តម្លៃ​ស្របតាម​ស្តង់ដារ​និង​ជួយ​បង្កើន​បរិមាណ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​អោយមាន​ទំហំ​ធំ​ជាង​មុខ​ហើយ​មិន​បារ​ម្មណ៍​ក្នុង​ការលក់​ចេញ​នោះឡើយ​។​

​លោក​បាន​បញ្ជាក់ថា ដំណាំ​ដែលមាន​សក្តានុពល​ខ្លាំង​នៅក្នុង​ខេត្តព្រះវិហារ គឺមាន​ស្រូវ​សរីរាង្គ ចេក​និង​ដំឡូង​មី​ជាដើម​ដោយមាន​ក្រុមហ៊ុន​ចាំ​បញ្ជា​ទិញ​ស្រាប់​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ដែល​កសិករ​ផលិត​តាម​តម្រូវ​ការមិន​បារម្ភ​ពី​កង្វះ​ទីផ្សារ​ឡើយ​។​

​លោក​បន្តថា​ខេត្តព្រះវិហារ​ធ្វើ​ផលិតកម្ម​ស្រូវ​ដែល​យើង​ជំរុញ​ផលិតកម្ម​ស្រូវ​ដែល​មិនមាន​ប្រើប្រាស់​សារធាតុ​គីមី​ស្រូវ​សរីរាង្គ​យើង​បាននិងកំពុង​ជំរុញអោយមាន​ដៃគូរ​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ពី​សហគម​នៅក្នុង​បណ្តា​ស្រុក​ខេត្តព្រះវិហារ​។​

ដំណាំ​ទី​ពីរ​ទៀត​ដែលមាន​សក្តានុពល​សំ​នា​ន់​គឺ​ដំណាំ​ដំឡូង​មី​ជិត​បី​ម៉ឺន​ហិកតា​ដែល​បងប្អូន​កំពុងតែធ្វើការ​ដាំ​ដុះ​ហើយ​កំពុងតែ​លូតលាស់​ល្អ​ហើយ​ត្រៀម​ប្រមូល​ផល​នៅ​ខែ​១២​និង​ខែ​១​ខា​មុខ​នេះ​៕S/