​អាជ្ញាធរ​!​មាន​ក្រុមហ៊ុន​ចិន​ធំ​មួ​យមក​បណ្តាក់ទុន​រក​ស៊ី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​

915
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​អាជ្ញាធរ​និង​ជំនាញ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ថា​មាន​ក្រុមហ៊ុន​ចិន​ធំ​មួ​យមក​បណ្តាក់ទុន​រក​ស​/I​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យ​ឱ្យដឹង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នា​ថ្ងៃទី​២៤​ខែធ្នូ​ថា :​កាលពី​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ​ក្រុមហ៊ុន​(Shanghai Guozhi Grop co.,LTD​។​

តំណាង​ដោយ​លោក​ចេ​ឈួន​ប៉ាវ​(MrGECHUANBAO)​មកពី​ទីក្រុង​សៀង​ហៃ​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ីក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ភូមិ​អូរ​នាង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត របស់​ក្រុមហ៊ុន​ឆាយ​ឆាយ អ៊ិន​វេស​មិន ។​

​ដោយ​ផ្តោតលើ​ការងារ​ធ្វើ​របស់​ពលករ​កម្មក​រ​កម្ពុជា​លោក​អភិបាលខេត្ត​ថា​:”​ក្រុម​ហុន​នេះ​អាច​ស្រូបយក​កម្លាំង​កម្ម​ករក​ម្មការ​នី​ជាច្រើន​ពាន់​អ្នក​បន្ថែមទៀត​ដែល​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ក្រុមហ៊ុន​ចំនួន​៦​បាន​ចុះបញ្ជី​និង​ដំណើរការ​វិនិយោគ​និង​មានកម្ម​ករក​ម្មការ​នី​ចំនួន​៤.៩៧៧​នាក់​កំ​ពុ​ធ្វើការ​រួចទៅហើយ ។​

លោក​សួន បវរ មាន​សង្ឃឹមថា :​តាមរយៈ​ក្រុមហ៊ុន Shanghai Guozhi Group co., LTD នេះ ក៏​នឹង​នាំឱ្យមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​មកពី​ក្រុង​ណាន​ជី​ង​នៃ​ខេត្ត​ជាង​ស៊ូ​នឹង​មក​បណ្តាក់ទុន​បន្ថែមទៀត ។​

យើង​ក៏​សង្ឃឹមថា​ខេត្តបន្ទាយមានជ័យ​នឹង​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្ត​ជាង​ស៊ូ បន្ថែម​លើ​ខេត្ត​យូ​ណាន​ខេត្ត​អាន​ហ៊ុយ​ដើម្បី​ព​ង្រើ​ក​ចំណងមិត្តភាព​មេត្រីភាព​និង​កិច្ចសហប្រតិបត្តិការ​តំបន់​និង​អន្តរជាតិ​ប្រកបដោយ​ស្មារតី​ឯករាជ្យ ដើម្បី​ការរីកចម្រើន​របស់​ខេត្តបន្ទាយមានជ័យ ៕S/