​អាជ្ញា​រធរ​ខេត្តព្រះវិហារ​ដឹកនាំ​មន្ត្រីចុះជំរឿនស្ថិតិប្រជាពលរដ្ឋមិនគិតពីការហត់នឿយ

496
ចែករម្លែក
  • 87
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​យប់​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ជំរឿន​និង​សម្ភាសន៍​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​បន្ត​ចុះ​សម្ភាសន៍​តាម​ខ្នង​ផ្ទះ​,​ផ្ទះសំណាក់​,​សណ្ឋាគារ​,​អ្នកលក់ដូរ​។​

​ការធ្វើជំរឿន​នេះ​អាជ្ញាធរ​បានស្នើ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​ផ្តល់ព័ត៌មាន​ឱ្យបាន​ជាក់លាក់​ដើម្បី​ចងក្រង​ទិន្នន័យ​ប្រជាពលរដ្ឋ​សម្រាប់​ដាក់​ផែនការ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឃុំ​-​សង្កាត់​ក្នុង​ខេត្តព្រះវិហារ​បាន​សម្តែង​ភាព​រីករាយ​ក្នុងការ​ចូលរួម​សហកា​រ​ចំពោះ​ដំណើរការ​ជំរឿន​ឆ្នាំ​២០១៩​។​ព្យាយាម​ផ្តល់ព័ត៌មាន​ទាក់ទិន​ទៅនឹង​កិច្ចការ​ជំរឿន​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

គួរ​បញ្ជាក់ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ដ​ព្រះវិហារ​មាន​លំហូរ​មនុស្ស​និង​ការអភិវឌ្ឍ​កើនឡើង​យ៉ាងគំហុក​ដែល​តម្រូវឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ខិតខំ​ប្រឹងប្រែង​រៀបចំ​គ្រប់គ្រង​សភាពការណ៍​ឲ្យ​បានល្អ និង​ទាន់ពេលវេលា​ផងដែរ​៕S/​