​អាជ្ញា​រធរ​ខេត្ត​ដឹកនាំ​មន្ត្រីរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ល្បីៗ​រយ​:​ពេល​បី​ថ្ងៃ

949
ចែករម្លែក

​ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​នឹង​ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​ជុំវិញ​ខេត្ត​នេះ​ដើម្បី​ទៅ​ចូលរួម​លេង​កម្សាន្ត​សប្បាយ​នៅតាម​បណ្តា​រមណីយដ្ឋាន​ល្បីៗ ប្រយោជន៍​បង្វែរ​ការចាប់​អារម្មណ៍​ប្រជាពលរដ្ឋ​ជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅកាន់​តំបន់​ដ៏​ទាក់ទាញ​ទាំងនោះ រយ​:​ពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំ​២០១៨​។​

​លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ មេសា​ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២​នឹង​ប្រព្រឹត្ត​ចំនួន​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤​ដល់​១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខ​។ ក្នុងនោះ​លោក​គួច ចំរើន គឺ​គ្រោង​នឹង​ដឹកនាំ​មន្ត្រី​ជា​ប្រធាន​មន្ទីរ​ខេត្តកំពង់ចាម ក្នុង​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​នានា​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា នៅ​ថ្ងៃ​ចូល​ឆ្នាំច​ថ្ងៃ​ដំបូង​ត្រូវ​នឹង​ថ្ងៃទី ១៤ មេសា​នោះ គឺ​លោក គួច ចំរើន នឹង​ដឹកនាំ​ដំណើរ​មន្ត្រីរាជការ​ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ទឹកឆា​ស្ថិត​ក្នុងស្រុក​ព្រៃឈរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ប្រុស ភ្នំ​ស្រី ស្ថិតក្នុង​កំពង់សៀម​។

នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​វារ​:​វ័ន​បត ឬ​ថ្ងៃទី​ពីរ ត្រូវ​នឹង​ថ្ងៃទី ១៥ មេសា​នោះ​នឹង​អញ្ជើញ​ដឹកនាំ​ដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ធម្មជាតិ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​ក្នុងស្រុក​កំពង់សៀម និង​នៅ​ថ្ងៃ​វារ​:​ឡើងស័ក ឬ​ថ្ងៃ​ស្រង់​ព្រះ​ត្រូវ​នឹង​ថ្ងៃទី ១៦ មេសា​នោះ​នឹង​ទៅ​ចូលរួម​កម្សាន្ត​សប្បាយ​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ជ័យ​គិរី ឬ​ភ្នំ​ហាន់ជ័យ ស្ថិត​ក្នុងស្រុក​កំពង់សៀម​។​

​លោក ស៊ាន សុគន្ធ បាន​បន្តថា ការដឹកនាំ​ដំណើរ​កម្សាន្ត​របស់​មន្ត្រី​រាជការ​ទៅ​ចូលរួម​លេង​សប្បាយ​នៅតាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃ​ជាតិ​បែបនេះ គឺ​ក្នុង​គោលបំណង​ឲ្យ​គ្រួសារ​នីមួយៗ របស់​ប្រជាពលរដ្ឋ​បាន​ស្គាល់ បាន​ទស្សនា​ស្វែងយល់​ពី​ស្នាដៃ​ការកសាង​ប្រាសាទ​របស់​បុព្វបុរស​ខ្មែរ​យើង និង​ចូលរួម​លេង​លេងល្បែង​ប្រជាប្រិយ​នានា​។

ជាពិសេស​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​យល់ និង​ឃើញជាក់ស្តែង​ពី​អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មាននៅ​ទីនោះ​។​លោក ប៊ុន ដា​រ៉ា ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បានឱ្យដឹង​ដែរ​ថា រយ​:​ពេល​បី​ថ្ងៃ​ក្នុង​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ខាងមុខនេះ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នឹង​រៀបចំ​បង្កើត​កម្មវិធី​ល្បែង​កម្សាន្ត​ដូចជា​: លោត​បា​វប្រ​ណាំ​, ចាក់​បំបែក​ប៉ោងៗ ,​រាំវង់​ប្រពៃណី , វាយក្អម ,​រាំ​ដណ្តើម​កៅអី​, រុញអង្រែ និង​នៅវេលា​មាន​អុច​កាំជ្រួច បង្ហោះគោម ជាដើម​៕S/

​អាជ្ញា​រធរ​ខេត្ត​ដឹកនាំ​មន្ត្រីរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ល្បីៗ​រយ​:​ពេល​បី​ថ្ងៃ


​ ​