​អាណោចអាធម៌​ណាស់ ដួល​ម៉ូតូ​ដឹកឈើ​សង្កត់​ស្លាប់​ទាំង​នៅ​ក្មេង​

1273
ចែករម្លែក
  • 123
    Shares

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​យុវជន​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ក្រោយពេល​ដួល​ម៉ូតូ​ខណៈ​ដឹកឈើ​ប៉ុន្មាន​ដុំ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ម៉ិ​ង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​ចំណុច​វាលស្រែ ក្នុងភូមិ​ស្រែ​ខ្ទម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។

​ប្រភពពី​នាយប៉ុស្តិ៍​ស្រែ​ខ្ទុ​ម​លោក​ផេង សា​វួ​ន​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ជនរងគ្រោះ​ជិះ​ម៉ូតូ​កែច្នៃ ដឹក​ជំនៀរ​ឈើ រួច​ដួល ហើយ​ម៉ូតូ​បាន​សង្កត់ ចំ​ដើមទ្រូង ។ លោ​កថា​ជនរងគ្រោះ​បាន​ត្រូវ​គ្រួសារ​ប​ញ្ជួ​ន​មក​មណ្ឌល​សុខភាព​រួច​បន្ត​ប​ញ្ជួ​ន​ទៅ​ប្រទេស​វៀតណាម ហើយក៏​ត្រូវស្លាប់​តាមផ្លូវ​ព្រោះតែ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​។​នាយប៉ុស្តិ៍​ដដែល​បន្តថា​ជនរងគ្រោះ​យិ​វិ​ន​សៃ​អាយុ​១៨​ឆ្នាំ​ជនជាតិ​ព្នង​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។​បច្ចុប្បន្ន​សព​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ផងដែរ​៕S/

​អាណោចអាធម៌​ណាស់ ដួល​ម៉ូតូ​ដឹកឈើ​សង្កត់​ស្លាប់​ទាំង​នៅ​ក្មេង

#