​អាន​ត្រួសៗ​មើល​! បុណ្យអុំទូក​ឆ្នាំនេះ ស្រា​បៀរ​កម្ពុជា​ត្រៀម​អី្វ​ខ្លះ​សម្រាប់​កីឡាករ​ទូក ង និង​ភ្ញៀវ​ជាតិ និង អន្តរជាតិ​

161

ដោយៈ​ក្រុមហ៊ុន​
​ភ្នំពេញៈ​ដូច​សព្វមួយដង ជា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​រៀបចំ​កម្មវិធី​ផ្សេងៗ​ដើម្បី​ទទួល និង ឧបត្ថម្ភ​ដល់​កីឡាករ​ទូកង​កម្ពុជា និង ផ្តល់​ការកម្សាន្ត​ដល់​ភ្ញៀវ​ជាតិ និង អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​រាជធានី​ភ្នំពេញ​។

​ដោយឡែក​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៨ នេះ លោក លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបរាប់​ពី​កម្មវិធី​ដែល​ក្រុមហ៊ុន​បម្រុង​នឹង​រៀបចំ សម្រាប់​ចូលរួម​និង​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដ៏​ធំ​ក្នុងឆ្នាំនេះ​៖
“​ទី​១ – ក្រុមហ៊ុន នឹង​បន្ត​ឧបត្ថម្ភ​កីឡាករ​ទូកង​ដូច​រាល់​ឆ្នាំ​នូវ ភេសជ្ជៈ​ចំនួន 6500 កេស (​ទឹក​សុទ្ធ​កម្ពុជា ទឹក​ផ្លែឈើ​ជូ​ប ស្រា​បៀរ​គូ​ដូ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​) ទៅដល់​កីឡាករ​ទូកង​ចំនួន​១០០ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​កីឡាករ​ទូកង​ក្នុងពេល​ប្រកួត និង​សម្រាប់​ការអបអរ​សប្បាយ​ជុំគ្នា​ក្រោយពេល​សំរាក​ពី​ការប្រណាំង​។​
​ទី​២ – ផ្នែកអនាម័យ និង បរិស្ថាន គឺ​យើង​នឹង​ប្រើប្រាស់​រថយន្ត​សម្អាត​ផ្លូវ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ធ្វើការ​បោសសម្អាត​ផ្លូវ​សំខាន់ៗ និង ពង្រាយ​ធុងសំរាម​ប្រមាណ ២៥០ ធុង នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​។​
​ទី​៣- យើង​នឹងមាន​ការតាំង​ពិ​ព័រ​ណ៌​ផលិតផល​ភេសជ្ជៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លំដាប់​ស្តង់ដារ​នៅក្នុង​បរិយាកាស​ប្លែក​ភ្នែក​ជាមួយ​ការតុបតែង​លម្អរ​បែប​ប្រណិត​ទៅតាម​ប្រភេទ​ភេសជ្ជៈ​នីមួយៗ​នៅក្នុង​ស្តង់​យក្ស​ធំៗ ចំនួន ៦ ដែល​ស្តង់​នីមួយៗ​មាន​កម្ពស់ និង អង្កត់ផ្ចិត​ប្រវែង​រហូតដល់ ១៥ ម៉ែត្រ ឯណោះ នៅលើ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ២១ រហូតដល់​ថ្ងៃទី ២៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ខាងមុខនេះ រួមជាមួយ​កម្មវិធី​ប​ន្ថែ​ម​ជូន​នូវ​កាដូ​ជាច្រើន និង តម្លៃ​ពិសេស​លើ​ការទិញ​ភេសជ្ជៈ​ទាំងអស់ និង សកម្មភាព​កម្សាន្ត​ផ្សេងៗ​សម្រាប់​អ្នកចូលរួម​ទស្សនា​ចាប់ពី​ម៉ោង ១០ ព្រឹក​រហូតដល់​ពាក់កណ្តាល​អ​ធ្រា​ត​។​
​ទី​៤- សម្រាប់​ពេល​រាត្រី​ចាប់ពី​ម៉ោង ៧ ល្ងាច​តទៅ យើង​នឹង​រៀបចំ​ការប្រគុំ​តន្ត្រី​ដែលមាន​ការចូលរួម​សម្តែង​ជូន​ទាំង​សិល្បៈ​បុរាណ និង សម័យ​ក្នុង​ទំរង់​ផ្សេងៗ​គ្នា​ដើម្បី​បង្កើត​បិ​រ​យាស​កាស​អោយ​កាន់តែ​សប្បាយរីករាយ និង អធិកអធម​ដល់​កីឡាករ​ទូកង និង ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​អាច​ចូលរួម​រាំលេង​កម្សាន្ត​ជាមួយ​សិល្បៈករ និង តារាចម្រៀង​ល្បីៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការប្រគុំ​តន្ត្រី​នេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផងដែរ​។

​លោក លាង ពៅ (​ភី​ធើរ​) ក៏​សូម​អំពាវនាវ និង គោរព​អញ្ជើញ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ អោយមក​ចូលរួម​ទស្សនា​ផ្ទាល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅមុខ​ព្រះបរមរាជវាំង និង កម្មវិធី​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​ទីតាំង​ខាងលើ​។

​ជា​ចុងក្រោយ​លោក ក៏​សូម​ជូនពរ​ដំណើរ​កម្សាន្ត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​មក​ចូលរួម​កម្សាន្ត​ព្រះ​រាជពិធី​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ ឬ ទៅតាម​ខេត្ត​នានា​ក្តី សូមអោយ​មាន​សុវត្ថិភាព និង សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​នា​រដូវ​ការឈប់​សម្រាក​នេះ​។

​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត (Barrley Black) ស្រា​បៀរ​កម្ពុជា (Cambodia Beer) ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕ ល​