​អារម្មណ៍​ឆាប់​ប្រែប្រួល​មែន​ទេ​? ប្រហែល​មកពី​កត្តា​ទាំងនេះ​

772
ចែករម្លែក

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​មូលហេតុ​អ្វីខ្លះ​អាច​បណ្ដាលអោយ​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​? ប៉ុន្តែ​កុំ​បារម្ភ​! អត្ថបទ​នេះ​នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ស្មាន​មិន​ដល់​មួយចំនួន​ដែល​ជះឥទ្ធិពល​ដល់​អារម្មណ៍ ៖

១. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ហើយ​បង្ក​ផលប៉ះពាល់​ដល​ផ្នែក​មួយចំនួន​នៃ​ខួរក្បាល​ដែល​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​អារម្មណ៍​។​

២. កាហ្វេ​
​នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការផលិត​សារ​ធាតុគីមី​មួយចំនួន​ក្នុង​ខួរក្បាល​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើអោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង កាយ​កើតមានឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាង​​លើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។​

៣. អាហារ​ផ្អែមៗ​
ការឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផងដែរ​។ លើសពីនេះទៅទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែលនាំអោយ​កើតមាន​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួលរង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​គ្មាន​តុល្យភាព​។​

៤. អតុល្យភាព​នៃ​អ័រម៉ូន​
​បញ្ហា​នោះ​គឺ​អ័រម៉ូន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​។ ដូច្នេះ​ប្រសិនបើ​អ័រម៉ូន​គ្មាន​តុល្យភាព​ទេនោះ​អារម្មណ៍​ក៏ត្រូវ​ទទួលរង​ផលប៉ះពាល់​ដែរ​។​

៥. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​
ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជាប់​ជាប្រចាំ​ជះឥទ្ធិពល​គួរអោយកត់សម្គាល់​លើ​អារម្មណ៍​ដោយ​អាច​ប្រែប្រួល​ឆាប់រហ័ស​។ ដោយៈ health.com.kh