​អារ​រំលំ​ដើមឈើ​ដួល​សង្កត់​ខ្លួនឯង​ស្លាប់​ភ្លាម​នៅ​ស្រុក​កោះ​ញែក​

1148
ចែករម្លែក

​ដោយ​:​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​នគរបាល​បានផ្តល់​ព័ត៌មាន​នៅ​ម៉ោង​ប្រមាណ​ជា​០៨​ព្រឹក​ថ្ងៃទី​២៤​មិថុនា​នេះ​ថា​ជនរងគ្រោះ​ម្នាក់​ត្រូវ​មែកឈើ​វៃ​សង្កត់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​ពេល​អារ​រំលំ​ដើមឈើ​មួយ​ដើម​ទុក​សង់ផ្ទះ​។ ករណី​ខាងលើ​កើតឡើង​នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

​លោក​សូ​សុវណ្ណ​ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​មាន​ករណី​គ្រោះថ្នាក់​ដោយសារ​ការ​អា​ឈើ​រលំ​ដួល​ត្រូវ​ជនរងគ្រោះ​បែកក្បាល​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ។ ករណីនេះ​កើតហេតុ​នៅ​ចំណុច​ត្រពាំង​ទឹកល្អក់ ស្តិ​ត​នៅ​ភូមិ មេ​មុំ ឃុំ រ​យ៉ ស្រុក​កោះ​ញែក​ខេត្ត មណ្ឌលគិរី​។

​ជនរងគ្រោះ​មានឈ្មោះ​ភាព​ផាន់​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូ​យ៉េះ​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​បាន​ទៅ​អារឈើ​ដើម្បី​យកមក​សាងសង់​ផ្ទះ​។​នៅពេល​អារឈើ​ដាច់​ហើយ​ឈើ​ជា​ប់វ​ល្ល័ ពេល​រលំ​មក​ក៏​សង្កត់​លើ ត្រូវចំ​ក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ តែម្តង ។​

​លោក​ស្នងការរង​បន្តថា​ពេល​កម្លាំង​យើង​ចុះ​ពិនិត្យ​សាកសព​ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ឈើ​សង្កត់​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​ជន​សព​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​