​អាវុធហត្ថ​ខេត្តកោះកុង​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

75
ចែករម្លែក

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកោះកុង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​។​​ការបង្ក្រាប​និង​ទប់ស្កាត់បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​។​ដោយ​សមត្ថកិច្ច​ជំនាញ​ប្រើប្រាស់​កម្លាំង​ចំនួន​៧​នាក់​និង​រថយន្ត​២​គ្រឿង​ក្រោម​កិច្ចសម្របសម្រួល​ពី​លោក អ៊ុន សុវណ្ណ​ធានី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

​លោក​វរៈសេនីយ៍ត្រី នួន វុត្ថា​មេបញ្ជាការរង​អាវុធហត្ថ​ខេត្តកោះកុង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់ ស្រី​២​នាក់​បាន​ចែកចាយ​និង​ជួញដូរ​សារធាតុ​គ្រឿងក្នុង​មូលដ្ឋាន​ក្រុង​ខេមរភូមិន្ទ​។ ក្នុងនោះ​ទី​១-​ឈ្មោះ អ៊ិន​រ៉ែ​ន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ទី​២​ឈ្មោះ​ប្រាក់​រ៉ា​ឌី​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ទី​៣​ឈ្មោះ​ប៉ែន​សម្បត្តិ​ហៅថា​ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​។​ទី​៤​ឈ្មោះ​ខន​ចំណា​ហៅ​ណា​ង​(​ប្រើប្រាស់​សារធាតុ​ញៀន​)​ភេទ​ប្រុស​និង​ទី​៥​គឺ​ឈ្មោះ​ជា​ចិន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​

​លោក​មេបញ្ជាការរង​បាន​បន្តថា​ចំពោះ​វត្ថុតាង​រឹបអូស​បានរួម​មាន​-​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច​ស្មើ​និង​(៦.៨៩)​ក្រាម​,​ទូ​សព្ទ័​ដៃ​ចំនួន​៣​គ្រឿង​ម៉ាក​សាំ​សុង​ពណ៌​ស​១​គ្រឿង​ម៉ាក​ខេ​ម​ហ្វូ​ន​១​គ្រឿង​,​ម៉ា​កវី​វូ​ពណ៌​ខៀវ​១​គ្រឿង​ឧបករណ៍​ជក់​ថ្នាំ​មួយចំនួន​ម៉ូតូ​ចំនួន​៣​គ្រឿង​។​បច្ចុប្បន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី​ប​ញ្ជូ​ន​ទៅ​តុលាការ​។​

គួររំលឹកថា​កន្លងទៅ​ទាំង​សម្តេច​ពិជ័យ​សេនា​ទាំង​អភិបាលខេត្ត​កោះកុង​បានដាក់​បទបញ្ជា​មួយ​យ៉ាង​ម៉ឺ​ម៉ាត់​ដល់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាំងអស់​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យ​ខាន​តែ​បាន​នូវ​បញ្ហា​ជួញដូរ​គ្រឿងញៀន​។​ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ខ្លាំងណាស់​ដល់​ធនធានមនុស្ស​និង​សន្តិសុខ​សុវត្ថិភាព​សង្គម​។​សម្តេច​ពិជ័យ​សេនា​និង​រដ្ឋបាលខេត្ត​ហាម​ដាច់ខាត​មិនឱ្យ​ជាប់​ពាក់ព័ន្ធ​ការ​កោង​ឬ​ការពារ​ជនល្មើស​ណាមួយ​ទេ ករណី​មាន​នឹង​ដក​ចេញពី​តំណែង​តែម្តង​៕S/​