​អាវុធហត្ថ​ខេត្តព្រះវិហារ​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា​ច្បាប់​ជំនាញ​វិជ្ជាជីវៈ​

204
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៩​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា​ច្បាប់​និង​ជំនាញ​វិជ្ជាជីវៈ​អាវុធហត្ថ​ដល់​នាយ​,​នាយរង​អាវុធហត្ថ​ខេត្ត​ប្រចាំឆមាស​ទី​២​ឆ្នាំ​២០១៩​។​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​បាន​ថ្លែងថា​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​គោលបំណង​លើកកម្ពស់​សមត្ថភាព​យ​ល់​ដឹង​បន្ថែម​នូវ​ចំណេះដឹង​របស់​នាយ​,​នាយរង​អាវុធហត្ថ​អំពី​គោលបំណង​និង​សំណូមពរ​លើ​ខ្លឹមសារ​មេរៀន​និ​មួយៗ​។ ធ្វើឱ្យ​សិក្ខាកាម​យល់ដឹង​ពី​តួនាទី ភារកិច្ច លើ​ការបំពេញ​បេសកកម្ម ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​លើ​មុខវិជ្ជា​យោធា​។​ពិសេស​មាន​ស្មារតី​ទទួលខុស​ត្រូវមាន​វិន័យ​សីលធម៌ និង​គុណធម៌ មាន​មនសិការ​ការងារ និង​អត្ត​ច​រិ​ក​ស្លូតត្រង់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​ក៏បាន​សំណូមពរ​ផងដែរ​ដល់​គ្រូបង្រៀន​ត្រូវ​ធ្វើឱ្យ​សិក្ខាកាម​ទាំងអស់​ស្វែងយល់​អំពី​គោល​គំនិត​វគ្គ​បំប៉ន​នេះ​ឱ្យបាន​ច្បាស់លាស់​និង​មានការ​ភ្ញាក់រលឹក​មានការ​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​។​សិក្ខាកាម​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​គោរព​វិន័យ​ឱ្យបាន​ម៉ឹងម៉ាត់ និង​បទពិសោធន៍​ក្រោយ​បញ្ចប់​វគ្គ​ដើម្បី​ទៅ​បំពេញភារកិច្ច​ជាក់ស្តែង​របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អ​៕S/​