​អាវុធហត្ថ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ថ្នាំញៀន​៧​កញ្ចប់​

206
ចែករម្លែក
  • 20
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ថ្នាំញៀន​៧​កញ្ចប់​ស្មើនឹង​៧,៥៦​ក្រាម​។​ការឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ត្រពាំង​សង្កែ​លិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩​។

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​មេបញ្ជាការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃ​២៧​ខែមីនា​ឆ្នាំ​២០១៩​កម្លាំង​អាវុធហត្ថ​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំនុច​UTM(4780661578066)​ស្ថិត​ក្នុងភូមិ​ត្រពាំង​សង្កែ​លិច​ឃុំ​
​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ឈ្មោះ​នូវ​ខួច​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដកហូត​បាន​ថ្នាំញៀន​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់ ទំងន់​៣,១៩g​។​

​លោក​មេបញ្ជាការរង​បន្តថា​កម្លាំង​ចុះបង្ក្រាប​ឆែកឆេរ ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រង់ចំនុច​UTM(4708601574170)​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំ​នួ​ុ​ន​០៤​កញ្ចប់​ស្មើ​និង​៤,៣៧g ម៉ូតូ​០១​គ្រឿង ទូរ​ស័​ព្វ​ដៃ​០១​គ្រឿង លុយ​ខ្មែរ​១៣​ម៉ឺន​រៀល កាបូប​០១ សម្ភា​រះ​សាំ​ប់​ជក់​និង​វេច​ខ្ចប់​មួយចំនួនទៀត​។​

​លោក​បញ្ជាក់ថា ជនសង្ស័យ​ដែល​កម្លាំង​ឃាត់​បាន​បន្ត​ទី​១.​ឈ្មោះ សៅ រី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២.​ឈ្មោះ ឃុន ស្រី​ទូច ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​បំរើ​ខារ៉ាអូខេ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕S/