​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១.០០០​គ្រាប់​

519
ចែករម្លែក

​ដោយៈ​វង​ធូ​/​បន្ទាយ​មាន​ជ័​យៈ​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ចុះ​ចាប់​ករណី​ការជួញដូរ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ជាង​១.០០​គ្រាប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩​ស្ថិតនៅ​ភូមិ​អូរ​ស្អំ​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ាឡៃ​កាល​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ត្រី​តាំង​សុខ​ហេង​បានឱ្យដឹងថា​កម្លាំង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជឹម ជឿន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​គ្មាន​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី​ឃុំ​ម៉ាឡៃ​ស្រុក​ម៉ាឡៃ​រួមជាមួយ​វត្ថុតាង​មួយចំនួន​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ១.០០៧​គ្រាប់​។​ទូរ​ស័ព​ញ​ទ​ដៃ ចំនួន​១​គ្រឿង​-​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៤​។​

​លោក​តាំង​សុខ​ហេង​បាន​បន្តថាៈ​ក្រោយ​សួរនាំ​រួចហើយ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

​ជនសង្ស័យ​បាន​ចម្លើយសារភាព​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ផ្លូ​ង​ច្បាប់​៕S/​

​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១.០០០​គ្រាប់​