​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខណ្ឌមានជ័យ​

267
ចែករម្លែក
  • 10
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​មានឈ្មោះ ចាន់ រិទ្ធី ហៅ​ស៊ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។​ទី​២,​ឈ្មោះ​គួច កុមារ​ពេជ្រ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ។​ទី​៣.​ឈ្មោះ ឈឹម បញ្ញា ហៅ​វេ​ង​/ ហ៊ីង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​៤.​ឈ្មោះ ហ៊​ន ភា​រុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៥.​ឈ្មោះ រ៉​ន វណ្ណៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៦.​ឈ្មោះ ខឹម ចាន់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៧.​ឈ្មោះ ស៊ា​ក ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​៖​ក្រាម​ស​ថ្លា​ចំនួន​៦​កញ្ចប់​,​ដែកកេះ​ចំនួន​៤,​ដាវ​ចំនួន​២​ដើម​,​ដែក​ចុង​ស្រួច​ចំនួន​១​ដើម​,​ទុយោ​ចូក​ថ្នាំ​ចំនួន​២​និង​ថង់​សម្រាប់​ច្រក​មួយចំនួន​។​លុះដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល តាមរយៈ​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ស៊ា​ក ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ប្រាប់​ពី​បក្ខពួក ឈ្មោះ វី ភេទ​ស្រី និង​ឈ្មោះ ភ​ក្រ័ ភេទ​ប្រុស ស្នាក់នៅ​ផ្ទះជួល​លេខ​១២៨ បន្ទប់​លេខ​CN1​ផ្លូវ​១០BT ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ។​

​កម្លាំង​បន្ត​សហការ​ចុះ​ឆែកឆេរ​រកឃើញ​វត្ថុតាង​៖​ក្រាម​ស​ថ្លា​ចំនួន​៤​កញ្ចប់​,​ដប​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​១, ដែកកេះ​ចំនួន​០៣ និង​ថង់​តូចៗ​មួយចំនួន , ស្លាក​លេខ​ម៉ូតូ​ចំនួន​១ កំពង់ស្ពឺ 1B-0118 ដោយឡែក​ជនសង្ស័យ​ពីរ​នាក់ ឈ្មោះ វី ភេទ​ស្រី និង​ឈ្មោះ ភ​ក្រ័ ភេទ​ប្រុស បាន​គេចខ្លួនបាត់ ។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន ទៅកាន់​ការិយាល័យ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​បន្តទៀត​៕S/