​អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៥​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​

668
ចែករម្លែក

​ដោយ​:​ប​,​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​។​ក្នុងការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវលំ​ចំនួន​២​គោលដៅ​ស្ថិតនៅ​ភូមិ​-​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​២៧​ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ត្រី​យ៉ាន់​សុវណ្ណ​បានឱ្យដឹងថា​ការចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​លក់​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​បាន​ចំនួន​២​នាក់ : ១- ឈ្មោះ នូវ សត្ត​វត្ស ភេទ​ប្រុស អាយុ ២៥​ឆ្នាំ និង​២- ឈ្មោះ គង់ ជូ​អ៊ី ភេទ ស្រី អាយុ ១៩​ឆ្នាំ​ទាំង​២​នាក់​រស់នៅ​ភូមិ សង្កាត់​ដូចខាងលើ ។​

បាន​រឹបអូស​វត្ថុតាង​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ៨​កូន​ថង់​កឹ​ប ស្មើ ៥.៤២​ក្រាម ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ១ គ្រឿង ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​(IPhone )​។ ២​គ្រឿង​កាំបិត​បត់​១​ដើម ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​២​វង់ចិញ្ចៀន​លោហធាតុ​ពណ៌​សដាំ​ត្បួ​ង ១​វង់ កាបូប​១ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន បាន​ប្រថុយ​ជួញដូរ​សារធាតុ​ញៀន រយៈពេល​២​ខែ​មកហើយ ដោយ​ទិញ​ពី​បុរស​ម្នាក់​តាមរយៈ​ទូរស័ព្ទ ៥​លើក​។​ក្នុង ១​លើក ទិញ​ចំនួន ២០០.០០០​រៀល ដើម្បី​យកមក​រំលែក​ចែកចាយ​បន្ត ។​

ចម្លើយសារភាព​នេះ​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិ​ការបន្ត រហូត​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ថែមទៀត​នៅ​ចំណុច​ផ្លូវ​ចំការ​ខ្នុរ ស្ថិត​ក្នុងភូមិ​- សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ រួមមាន​: ១- ឈ្មោះ​។​វ៉ាន់ ហេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ។ ២- ឈ្មោះ ឃុន អ៊ឹង​ធានី ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ ។​៣- ឈ្មោះ គិ ចំណាន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ ជាងឈើ ។​ទាំង​៣​នាក់ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។

​ចំណែក​វត្ថុតាង​រឹបអូស​វ​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ៤​កូន​ថង់​កឹ​ប ស្មើ ១.៥៦​ក្រាម -​ជ​ញ្ចី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​មួយគ្រឿង​ទូរស័ព្ទដៃ​៣​គ្រឿង​ខ្សែក​លោហធាតុ​ពណ៌​លឿង ០១​ខ្សែ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១​សន្លឹក​កាបូប ១​កូន​ថង់​ជាប់​កំទិច​គ្រឿងញៀន ចំនួន ១ ។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/

​អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៥​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​