​អាវុធហត្ថ​ចាប់វាយ​ខ្នោះ​ជនសង្ស័យ​១៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

927
ចែករម្លែក
  • 9
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់​។​ក្នុងនោះ​ស្រី​៣​នាក់​ពាក់ព័ន្ធ​និង​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​បេតុង​តំបន់​មិន​រៀបរយ​ក្រុម​៩​ភូមិ​ព្រែក​ទាល់​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៨ ។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ញ៉ែម វៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ២.​ឈ្មោះ​យុន ឈិន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។ ៣.​ឈ្មោះ​សាន់ ថា​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ ៤.​ឈ្មោះ​លឹម ចាន់​រី​ម៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ៥.​ឈ្មោះ​វ៉ាន់ ចាន់នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ ៦.​ឈ្មោះ​ស៊ឺង ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ។ ៧.​ឈ្មោះ​ឆាយ សុ​ម៉ាលី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ។

៨.​ឈ្មោះ​វណ្ណា រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ៩.​ឈ្មោះ​រឿន មុន្នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ១០.​ឈ្មោះ​សំ​ចាន់​ភា​រះ ហៅ​ណិ​ត​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។​១១.​ឈ្មោះ​ណន សេរីរដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ១២.​ឈ្មោះ​តែ លាង​ឆេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ ១៣.​ឈ្មោះ​តូច ស៊ីថន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ក្រាម​ស​ថ្លា​ចំនួន​៣​កញ្ចប់​ម៉ូតូ​កង់​បី​ចំនួន​១​គ្រឿង​ដប​ជក់​ចំនួន​២​ទូរ​ស័​ព្ច​ចំនួន​៣​គ្រឿង​ដែកកេះ​ចំនួន​៤​ក្រដាស់​អា​លុ​ម៉ី​ញ៉ូ​ម​មួយ​ដុំ​និង​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៣​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ព​ញ​ឃុំខ្លួន​បណ្តោះអាសន្ន​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/​

​អាវុធហត្ថ​ចាប់វាយ​ខ្នោះ​ជនសង្ស័យ​១៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​